CamNews

ព័ត៌មានវីដេអូ 

វីដេអូ "អាសន្ន"បោះសិស្សសាលាបឋម ចុះមកដី ព្រោះគ្រោះអគ្គីភ័យ កំពុងលេបត្របាក់

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ គ្រោះអគ្គីភ័យ វេលាព្រឹកថ្ងៃពុធ    កន្លង​  ទៅនេះ នៅឯទីក្រុង​ Ningde ខេត្ត Fujian ភាគខាងកើត ប្រទេសចិន នោះ បានបណ្តាលអោយ ក្មេងសិស្សសាលាបឋម ច្រើនជាង ១០០ នាក់ ជាប់នៅក្នុងអាគារ ។

ជាការពិត គ្រោះអគ្គភ័យបានចាប់ផ្តើមឆាបឆេះចេញពី ហាងលក់ផ្កាមួយកន្លែងក្នុងប្លុកពាណិជ្ជកម្ម នៃក្រុង Ningde ខេត្ត Fujian វេលាម៉ោង ១១ព្រឹកថ្ងៃពុធខណៈគ្រោះអគ្គីភ័យឆាបឆេះរាលដាលទៅ អាគារសាលាបឋម ដែលនៅជាន់ទី ២ ។

របាយការណ៍ បញ្ជាក់អោយដឹងថាក្មេងៗសិស្សសាលាបឋមខ្លះត្រូវបោះចុះពីលើអាគារដើម្បីភៀស ខ្លួនទៅរកទីសុវត្ថិភាព អោយបានលឿនជាទីបំផុត ។ រសៀល ម៉ោង ២សិស្សសាលាបឋមទាំងអស់ ត្រូវបានជួយសង្គ្រោះអោយមានសុវត្ថិភាព ខណៈមួយចំនួនតូចដែលរងរបួសនោះត្រូវបញ្ជូនទៅសំ​រាកនិងព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ពុំមានសេចក្តីរាយការណ៍ ថាមានជនរង   គ្រោះស្លាប់នោះទេ ស្របពេលដែល មូលហេតុនៃការឆាបឆេះ ស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេត នៅឡើយ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode