CamNews

តារា 

ចន អេឡិចដាហ្វី ឈឺចាប់ នឹងមនុស្សស្រីចង់ផ្តើម ស្នេហ៍ជាមួយប្រុស ដូចគ្នា

ភ្នំពេញ៖ តើជាការពិតទេ ដែលតារាសម្តែង ប្រុសរាងសង្ហា លោក ចន អេឡិចដាហ្វី ពោលពាក្យប្រកាស ប្រាប់ដល់ មហាជនអ្នកគាំទ្រ និងមិត្តភក្តិនៅក្នុង សង្គមហ្វេសប៊ុក យ៉ាងប្រហើនថា លោករាងចាល និងមិនចង់មានស្នេហា ជាមួយមនុស្សស្រី ទៀតឡើយ ? ប៉ុន្តែផ្ទុយទៅវិញ បែរជាតារាប្រុសរូបនេះ ប្រកាសក្តែងៗប្រាប់ថា ចង់ផ្តើមស្នេហា ថ្មីជាមួយមនុស្សប្រុស ភេទដូចគ្នាវិញម្តង ។

យ៉ាងណាមិញថ្មីៗនេះ នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក គេបានប្រទះឃើញ តារាសម្តែងប្រុស លោក ចន អេឡិចដាហ្វី ដែលគេស្គាល់ច្បាស់ថា ត្រូវជាប្អូនប្រុសបង្កើត របស់លោក ចន អេឡិចហ្សូរ៉ា នោះ បានសរសេរបង្ហោះ សារមួយឃ្លា មានលក្ខណៈខុសប្លែក ពីធម្មតា បង្ហាញពីការបែកបាក់ ស្នេហាជាមួយមនុស្សស្រីម្នាក់ រហូតធ្វើឱ្យតារាសម្តែងរូបនេះ បញ្ចេញពីអារម្មណ៍ស្អប់ មិនចង់ជួបស្រឡាញ់ មនុស្សស្រី តទៅទៀត ហើយបែរងាកមករក ស្រឡាញ់មនុ ស្ស ប្រុសភេទ ដូចគ្នាទៅវិញ ។

នៅក្នុងអត្ថន័យ ខ្លឹមសារនោះលោក អេឡិចដាហ្វី បានសរសេរថា "បែកបាក់ស្នេហា ជាមួយស្រី ឥឡូវដូចចង់ផ្តើមស្នេហ៍ ជាមួយប្រុសវិញម្តង...!!! "។ ចំពោះការពោលពាក្យបែបនេះ ពីសំណាក់តារាប្រុស អេឡិចដាហ្វី បានធ្វើឱ្យមហាជន មានការងឿងឆ្ងល់ និង បានចោទជាសំណួរ តបទៅវិញថា តើនេះការពិតដែរឬទេ ដែលលោក អេឡិចដាហ្វី ស្អប់ មនុស្សស្រី ហើយបែទៅចង់ផ្តើម ស្នេហ៍មនុស្សប្រុសភេទ ដូចគ្នានោះ?? តើមូលហេតុអ្វី បានជាតារារូបនេះ បែកបាក់ស្នេហ៍ អាថ៌បាំងជាមួយ សង្សារបែបនេះ?

ប្រាប់គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ លោក ចន អេឡិចដាហ្វី បាន ប្រាប់ថា "បាទ បង ! ខ្ញុំទើបខូចចិត្ត ព្រោះរឿងស្នេហា ហើយពេលនេះ ក៏មិនចង់ផ្តើមស្នេហ៍អីទៀតដែរ ពោលគឺ មិនចង់បានស្នេហា ទៀតឡើយ " ។

តារាសម្តែងប្រុសមាឌធំខ្ពស់ សង្ហាលោក អេឡិចដាហ្វី បាននិយាយទៀតថា "មនុស្សស្រីដែលខ្ញុំស្រឡាញ់ គេមិនខ្វល់ សូម្បីតែពេលខ្ញុំឈឺ ឬក៏ត្រូវការគេ ។ ម្យ៉ាងទៀត ពេលដែលខ្ញុំត្រូវការគាត់ ជួយលើកទឹកចិត្ត ក៏មិនដែល ផ្តល់ឱកាស សម្រាប់ខ្លួនខ្ញុំដែរ តែចំពោះខ្ញុំវិញ គឺបានផ្តល់ក្តីស្រលាញ់ឲ្យគេ១០០%។ ផ្ទុយពីនេះ នៅពេលដែលខ្ញុំឈឺ ពេលពិបាកចិត្ត គឺមានតែមិត្តភក្តិប្រុសៗទេ ជាអ្នកជួយមើលថែខ្ញុំ ហើយយកចិត្តទុកដាក់ ជាមួយខ្ញុំ " ។

លោកបានបញ្ជាក់ថា រវាងស្នេហាលោក និងនារីជានិស្សិតម្នាក់នោះ គឺបានស្រឡាញ់គ្នាជាង៤ ខែមកហើយ ក្នុងនោះលោកស្រឡាញ់នារី វ័យក្មេងសង្សារខ្លាំងជាងនារីម្នាក់នោះ ស្រឡាញ់លោក ។ ហេតុដូច្នេះទើបដល់ពេលបែកគ្នា ធ្វើឱ្យពិបាកចិត្តតែម្នាក់ឯង បែបនេះ ។ ចំណែករឿង ដែលលោកសរសេរថា បែកបាក់ស្នេហា ជាមួយស្រី ឥឡូវដូចចង់ផ្តើម ស្នេហ៍ជាមួយប្រុស វិញម្តងនោះ គឺចង់មានន័យថា លោកពិតជា លែងចង់គិតទៀត ហើយរឿងស្នេហានេះ ព្រោះចង់ផ្តល់ក្តីស្រឡាញ់ ទៅគ្រួសារឲ្យបានច្រើន ។

រីឯរឿងដែលថា ចង់ផ្តើស្នេហ៍ជាមួយ មនុស្សប្រុសនោះ គឺចង់សំដៅទៅលើ ន័យស្នេហា បែបមិត្តភាព ព្រោះពួកគេ ប្រុសៗសុទ្ធជាមិត្តល្អ និង តែងបានយកចិត្តដាក់ ជាមួយខ្ញុំជានិច្ច តែសុំបដិសេធ ចំពោះរឿងថា លោកស្រឡាញ់បែបលក្ខណៈ ស្នេហាជាមួយមនុស្សប្រុសភេទ ដូចគ្នា ៕



ផ្ដល់សិទ្ធិដោយ ៖ looking today


Tags: social News Cambodia PP