ប្លែកៗ៖ តាមការស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសហរដ្ឋអាមេរិក បានបង្ហាញថា
មនុស្សជាច្រើន ពេលបច្ចុប្បន្ននេះ ហាក់បីជាមានបំណងទន់ទោរយ៉ាងខ្លាំង ក្នុងការទៅរស់
នៅជិតតំបន់មាត់សមុទ្រ។
ជាក់ស្ដែង ដូចជាតំបន់មាត់សមុទ្រមេឌីទែរ៉ានេ ពោលគឺត្រង់តំបន់ Aegean Sea នៃប្រទេស
ក្រិច វាជាតំបន់មាត់សមុទ្រ ដែលមនុស្សជាច្រើន ជាពិសេសក្រុមមនុស្សអ្នកមានៗ បាននាំ
គ្នាចង់ផ្លាស់លំនៅឋានទៅរស់នៅទីនោះ។ គួររំលឹកផងដែរថា សមុទ្រ Aegean Sea នេះជា
សមុទ្រទី ៥ក្នុងពិភពលោក ដែលជាសមុទ្រពណ៌ខៀវ។
តំបន់មាត់សមុទ្រខេត្ដព្រះសីហនុ
តំបន់មាត់សមុទ្រ Agean sea នៃសមុទ្រមេឌីទែរ៉ានេ
ក្រុមអ្នកវិទ្យាសាស្រ្ដ បានបន្ថែមដែរថា មនុស្សអាចកើនអាយុ ១០ឆ្នាំថែមទៀត បើសិន ជាគេ
ទៅរស់នៅតំបន់មាត់សមុទ្រ។ គួរបញ្ចាក់ផងដែរថា ក្រៅពីមានថ្ងៃរះដ៏ល្អ និងធម្មជាតិដ៏ស្រស់
ត្រកាល មាត់សមុទ្រគឺជាកន្លែង ដែលមានខ្យល់ត្រជាក់បរិសុទ្ធ ដែលកម្រកន្លែងផ្សែងៗមាន
ណាស់៕
ដោយ៖ នារី
ប្រភព៖ research