ស្ទើរតែមិនគួរអោយជឿ ៖ ហេតុការណ៍មួយបានធ្វើ ឲ្យកក្រើករង្កើឆ្នេរសមុទ្រ របស់ទីក្រុង Bradenton ក្នុងរដ្ឋ Florida ដោយសារគូស្នេហ៍មួយគូ បានរួមរ័កគ្នាយ៉ាងគឃ្លើន នៅក្នុងចំណោមមនុស្សម្នា ដែល រួម មានទាំងកូនក្មេងផងនោះ។
នាង Elissa Alvarez អាយុ 20ឆ្នាំបំរើការងារជាអ្នករត់តុមកពីទីក្រុង Bradentonនិងលោក Jose 'Ben' Caballero អាយុ ៣៩ឆ្នាំបំរើការងារជាគ្រូបង្រៀន ក្នុងក្លឹមហាត់ប្រាណមួយកន្លែងបានរួមរ័កគ្នានៅលើ ឆ្នេរសមុទ្រ ស្របពេល ដែល មានអ្នកទៅ លេងជាច្រើន នៅ តំបន់ឆ្នេរ ដ៏សែនមនោរម្យមួយរបស់ ទី ក្រុង Bradenton ត្រូវបានប៉ូលិសនៅក្នុង តំបន់ឃាត់ខ្លួនពីបទ ឧក្រិដ្ឋអាសក្រាម និងបង្ហាញពីតម្រេក កាម នៅទីសាធារណៈ កាលពីម្សិលមិញ ក្រោយពេល Emily Hall អ្នកអង្គុយក្បែរគូស្នេហ៍មួយគូ នោះ បានទូរស័ព្ទប្តឹងប៉ូលីស។
Emily Hall បាននិយាយថា វាពិតជាមិន សម សោះ ចំពោះ ទង្វើរបស់គូស្នេហ៍មួយគូនោះ ព្រោះនៅ មាត់ ឆ្នេរមិនមែន មានតែមនុស្សពេញវ័យប៉ុណ្ណោះទេ ដែលបានមើលឃើញ សកម្មភាព របស់ពួកគេ គឺមានទាំងក្មេងជាច្រើនផងដែរ ។
រយៈពេល២៥នាទីក្រោយ ការបើកឆាកប្រយុទ្ធយ៉ាងក្តៅគគុក និងកក្រើតឆ្នេរ ទើបប៉ូលលិស បានមក ដល់ ហើយឃាត់ចាប់ខ្លួនកសាងសំនុំ រឿងបញ្ជូនទៅតុលាការ ក្រុង Bradenton ដើម្បី ចាត់វិធាន ការ តាមផ្លូវច្បាប់។
គួរបញ្ជាក់ថា គូស្នេហ៍ត្រូវបង់ប្រាក់ធានាចំនួន៧៥០០ដុល្លារដើម្បីនៅក្រៅឃុំហើយនឹងត្រូវវិលត្រឡប់ ទៅ បង្ហាញខ្លួននៅឯតុលាកាដើម្បីធ្វើការជំនុំជំរះនៅថ្ងៃទី៨ ខែក្រោយនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង ដឹមីរ័រ