CamNews

តារា 

Kimberly ធ្វើឲ្យ Fans ច្រណែនខ្លាំងក្រោយទទួលបាន ការភ្ញាក់ផ្អើលពី Mark ក្នុងការថ្ងៃពិសេស!!

តារាថៃ ៖ Kimberly ធ្វើឲ្យ Fans ច្រណែនខ្លាំងក្រោយទទួលបាន ការភ្ញាក់ផ្អើលពី Mark ក្នុងការថ្ងៃគំរួប ៣ ឆ្នាំដែលពួកគេបានស្រលាញ់គ្នា​ ហើយកម្មវិធីនោះក៏ប្រារព្ធឡើងយ៉ាងផ្អែមល្អែមថែមទៀតផង ។ 

បុរសសង្ហា លោក Mark បានធ្វើឲ្យមិត្តស្រីរបស់ខ្លួនគឺនាង Kimberly មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពី បង្ហាញក្តីស្រលាញ់របស់ខ្លួនឲ្យមហាជនបានឃើញយ៉ាងរ៉ូមែនទិចជាទីបំផុត ។​

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងែទី ២២ ខែកញ្ញានេះ លោក Mark បានរៀបចំពិធីគំរប់ខួប ៣ ឆ្នាំ ដែលពួកគេចាប់ផ្តើមស្រលាញ់គ្នា​ ដោយយកប៉េងប៉ោង និងរូបថតជាច្រើនសន្លឹកដើម្បីបង្កើតការភ្ញាក់ផ្អើលឲ្យនាង Kimberly ។​

ក្រោយពីបង្ហាះរូបនៅលើគណនី Instagram រួចហើយ នាង Kimberly បានទទួលនូវមតិយោបល់ជាច្រើនស្ទើរតែដូចៗគ្នាថា នាង Kimberly គឺជាមនុស្សស្រីម្នាក់ដែលមានសំណាងជាងគេនៅលើលោក ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Mark prin