បរទេស៖ ម្តាយម្នាក់ត្រូវប៉ូលីស ហៅមកសួរនាំ បន្ទាប់បីដាក់កូនប្រុស ដែលខ្សោយប្រាជ្ញាអាយុ២ឆ្នាំ ចូលក្នុងម៉ាស៊ីនបោកខោអាវ រួចថតបង្ហោះ ក្នុងប្រព័ន្ធអ៊ីនធ័រណេត បង្កឲ្យមានការភ្ញាក់ផ្អើល។
ស្ត្រីវ័យ២១ឆ្នាំឈ្មោះ Courtney Stewart បានបង្ហោះរូបក្មេងប្រុស អាយុ២ឆ្នាំ ដែលគេដឹងថា ជាកូន ក្នុងហ្វេសប៊ុក របស់ខ្លួន ជាការលេងសើច ហើយម្តាយម្នាក់នេះ បានបដិសេដ មិនសុំទោសទេ ដោយកូនប្រុសនោះ នាងមើលថែបានយ៉ាងល្អ និងមិនមានចេតនា ធ្វើបាបអ្វីនោះទេ។
ម្តាយរូបនេះ បានប្រាប់ Daily Record ថា«កូនប្រុសរបស់ខ្ញុំ ចូលចិត្តម៉ាស៊ីនបោកខោអាវ ហើយពួកយើងបានថតរូបបែបនេះជា កំប្លែងតែប៉ុណ្ណោះ » ។
អ្នកជិតខាងម្នាក់ របស់ស្រ្តីនោះ បាននិយាយថា« វាមិនមែនជារឿងលេងសើចទេ ដែលយកកូនលេងបែបនេះ វាមើលទៅគួឲ្យខ្លាចណាស់ សម្រាប់មនុស្សផ្សេងទៀត ដែលថតរូបបែបនេះហើយ បង្ហោះក្នុងហ្វេសប៊ុកទៀត វាមិនគួឲ្យជឿនោះទេ ដែលគេធ្វើបែបនេះ។ មានមនុស្សជាច្រើនខឹងសម្បា និងហួសចិត្ត ពេលបានឃើញ រូបបែបនេះ »។
ពេលប៉ូលីសសួរចម្លើយ Stewart បាននិយាយថា កូននោះឡើងទៅលើម៉ាស៊ីន បោកខោអាវដោយខ្លួនឯង ហើយកូនអាយុ ២ឆ្នាំក៏បានសើច និងរូបថតនេះដែរ គាត់មិនដឹងថា មនុស្សគ្រប់គ្នា គិតអាក្រក់បែបនេះទេ ឬគេគិតថា គាត់ចង់ក្រឡុក កូនក្នុងម៉ាស៊ីននោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល