CamNews

តារា 

នាង Kimberly និង Chalida ព្រមទាំងតារាល្បីឈ្មោះជាច្រើនដួងទៀត ចូលរួមកាន់ទុក្ខអតីតបវរកញ្ញាម្នាក់

ថៃ ៖ អតីតបវរកញ្ញាប្រចាំប្រទេសថៃគឺ នាង Saovaluk Niyompanich បានស្លាប់ដោយសារតែជម្ងឺមហារីក ដែលជាជម្ងឺដ៏កាចសាហាវ នឹងឆក់យកជីវិតចំពោះអ្នកដែលកើតជម្ងឺនេះយ៉ាងព្រៃផ្សៃបំផុតតែម្តង ។

នាង Saovaluk Niyompanich ត្រូវបានប្រភពនៅឯស្រុកថៃ បានចុះផ្សាយថា នាងបានស្លាប់នៅឯមន្ទីរពេទ្យ Ramathibodi ក្រោយពីព្យាបាលខ្លួនអស់រយៈពេលយ៉ាងយូរកន្លងផុតទៅ ។ នៅក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា តារាល្បីៗឈ្មោះជាច្រើនដួង ក៏បានបង្ហាញនូវអារម្មណ៍សោកស្តាយនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់ពួកគេផង នៅក្នុងនោះគឺមានដូចជា នាង Kimberly និង Chalida ព្រមទាំងតារាល្បីឈ្មោះជាច្រើនដួងទៀត ដែលបានចូលរួមកាន់ទុក្ខអតីតបវរកញ្ញា នាង Saovaluk Niyompanich ដែលចាកចេញ និងគ្មានថ្ងៃវិលត្រលប់មកវិញនោះឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅខាងក្រោមគឺជាសកម្មភាពខ្លះៗរបស់តារាសម្តែងល្បីៗជាច្រើនដួង ដែលបានទៅសួរសុខទុក កាលនាង Saovaluk Niyompanich នៅគេងព្យាបាលជម្ងឺនៅមន្ទីរពេទ្យ និងរូបភាពកាន់ទុកជាច្រើនដែលតារាសម្តែងដទៃ បង្ហោះកាន់ទុក្ខ ៕













 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Kimberly Mark prin Mint Chalida