CamNews

មិនគួរឲ្យជឿ 

ស្តេចចេញបញ្ជា យកទៅពេទ្យ ដោយផ្ទាល់ ខណៈមានគីឡូធ្ងន់ជាងគេ លើលោក (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖   ដោយហេតុតែជាបេក្ខភាពមានគីឡូធ្ងន់ជាងគេលើលោក  ស្រប
ពេលដែលមិនអាចងើបចេញពីគ្រែក្នុងរយៈពេល ២ ឆ្នាំកន្លះ  ចុងក្រោយនេះ លោក Khalid
Mohsin Shaeri មានវ័យ ២០  មានគីឡូធ្ងន់ដល់ទៅ ៦១០ គ.ក  ត្រូវបានរកអោយឃើញថា
មានកិច្ចអន្តរាគមន៍ជាពិសេស ដោយដឹកជញ្ជូនទៅមន្ទីរពេទ្យតាមជើងយន្តហោះ បន្ទាប់ពី
មានការបញ្ជាដោយផ្ទាល់ពីសំណាក់ស្តេចនៃប្រទេសនេះ ។

គួររំឭកផងដែរថា       ករណីខាងលើនេះ  បានកើតឡើងនៅឯប្រទេស ​ អារ៉ាប់ប៊ីសាអ៊ូឌីដ
ខណៈពេលដែលបេក្ខភាព  ជាបុរសមានទំងន់ធ្ងន់ជាងគេលើលោករូបនេះ  ជាពលរដ្ឋរស់
នៅភាគខាងជើង ក្រុង Jazan ។ បន្ទាប់ពីកិច្ចអន្តរាគមន៍ជាពិសេស  ដោយមានការបញ្ជា
ដោយផ្ទាល់ពីសំណាក់ ស្តេច Abdullah លោក Khalid Mohsin Shaeri ត្រូវបានបញ្ជូនទៅ
កាន់មន្ទីរពេទ្យមួយកន្លែង មានទីតាំងនៅក្រុង Riyadh ។

កិច្ចអន្តរាគមន៍  ក្នុងការជួយសង្គ្រោះមួយនេះ  ត្រូវបានពន្យាពេលដល់ទៅ  ៦  ខែឯណោះ
បន្ទាប់ពីការកុម្ម៉ង់បញ្ជាទិញគ្រែជាពិសេសមកពីសហរដ្ឋអាមេរិក បានមកដល់។ ក្រុមមន្រ្តី
ស៊ីវិលមកពីក្រសួងសុខាភិបាល    ក៏ដូចជា កាកបាទក្រហមរបស់ប្រទេសនេះ​បានធ្វើការ
សហការរួមគ្នាដោយជម្លៀងគាត់ចេញពីផ្ទះ បន្ទាប់ពីផ្នែកខ្លះនៃផ្ទះរបស់គាត់បានបាក់រលំ
ក៏ដោយសារតែគីឡូធ្ងន់របស់គាត់មួយនេះ។

គេឃើញមានការប្រើប្រាស់រថយន្តស្ទូចធំៗ ក៏ដូចជារថយន្តសង្គ្រោះបន្ទាន់ និងយន្តហោះ
ក្នុងកិច្ចអន្តរាគមន៍លើកនេះ    ។ យោងតាមសម្តីលោក  Dr Abdullah Al Rabeeah ជារដ្ឋ
មន្រ្តីមកពីក្រសួងសុខាភិបាលអោយដឹងថា កិច្ចអន្តរាគមន៍របស់ស្តេចលើកនេះ ត្រូវបាន
គេពណ៌នាអោយដឹងថា ជាចេតនាមនុស្សធម៌ដែលនឹងមិនអាចបំភ្លេចបាន។ ខាងក្រោម
នេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដែលមិត្តអ្នកអាន និយមគាំទ្រ មាននៅខាងក្រោមនេះ

- ប្រទះឃើញវីដេអូ ក្រុមក្មេងទំនើង លេងល្បែងគ្រោះថ្នាក់ រងការរិះគន់ យ៉ាងចាស់ដៃ
ពីបណ្តាអ្នកលេង អ៊ិនធើណេត

- ជិះស្គីក្តារ លេងជាមួយទឹកសមុទ្រ ពោរពេញទៅដោយសម្រាម អត្ថបទរំជួលចិត្ត អប់រំ
អោយមានការយក ចិត្តទុកដាក់

- ស្រែកផ្អើលសណ្ឋាគារ ខណៈបុគ្គលិកម្នាក់ រកឃើញពស់ ដល់ទៅ ៤០ ក្បាល នៅក្នុង
បន្ទប់សណ្ឋាគារ

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ