CamNews

ព័ត៌មានអន្តរជាតិ 

ស្រែកផ្អើលសណ្ឋាគារ ខណៈបុគ្គលិកម្នាក់ រកឃើញពស់ ដល់ទៅ ៤០ ក្បាល នៅក្នុងបន្ទប់សណ្ឋាគារ

ព័ត៌មានអន្តរជាតិ ៖ បុគ្គលិកសណ្ឋាគារម្នាក់ ពិតជាមានភ្ញាក់ផ្អើលជាខ្លាំង  ខណៈពេលដែល
បានប្រទះឃើញកូនពស់ថ្លាន់រស់ ដល់ទៅ ៤០ ក្បាល នៅក្នុងបន្ទប់សណ្ឋាគារ នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ    ពីគេហទំព័រសារព័ត៌មានប្លែកបរទេស  ដឹមីរ័រ​ ដែលទើបតែ
បានចេញផ្សាយ កាលពីពេលកន្លងទៅនេះ ។

លើសពីនេះ    ប្រភពសារព័ត៌មានដដែលបន្ថែមថា  កូនពស់ថ្លាន់ ទាំងអស់នោះមានប្រវែង
ចន្លោះពី   ១ ម៉ែត្រ ទៅ ១ ម៉ែត្រកន្លះ  ហើយវាក៏ត្រូវបានគេជួយសង្គ្រោះចេញពីថង់បា្លស្ទិច
ក្នុងធុងសំរាមផងដែរ។ យ៉ាងណាមិញ  បើយោងតាមសម្តីអ្នកចាត់ការទូទៅតំណាងអោយ
សណ្ឋាគារ Canadian hotel អោយដឹងថា  ពស់ថ្លាន់ទាំងអស់នេះ គឺជាកម្មសិទ្ធរបស់គូស្វា
មីមួយគូ ដែលបានចូលសម្រាកបន្ទប់មួយនេះ កាលពីយប់កន្លងទៅ។

លុះល្ងាចថ្ងៃបន្ទាប់ គូស្នេហ៍មួយគូនេះ  ក៏បាន Check Out  ដោយបានបន្សល់ទុកពស់ទាំង
នេះ នៅទីនេះតែម្តង។ គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តី
ជំនាញមកពីប្រទេសក្រិកផងដែរ  ដោយបានចុះចាប់ និងយកពួកវាទៅរក្សាទុកនៅឯមជ្ឈ
មណ្ឌលជម្រកសត្វ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត មាននៅខាង
ក្រោម ៖

- ផ្អើលពេញមួយទីក្រុង ខណៈបាត់សត្វចិញ្ចឹម បង្គួយទម្ងន់ធ្ងន់ មានប្រវែងជិត ២ ម៉ែត្រ
- កំពប់ទឹកឃ្មុំ ២ ពាន់លីត្រ ស្អិតពេញផ្លូវ ខណៈរថយន្តដឹកទំនិញ ជួបនឹងឧបទ្ទេវហេតុ
- ផ្អើលពេញពិភពអ៊ិនធើណេត ក៏ព្រោះរឿងស្នេហ៍ស្មោះ បុរសពិការកាយ នារីមិនពិការចិត្ត

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ




Tags: 40 PYTHONS Canadian hotel