CamNews

មិនគួរឲ្យជឿ 

ប្រទះឃើញវីដេអូ ក្រុមក្មេងទំនើង លេងល្បែងគ្រោះថ្នាក់ រងការរិះគន់ យ៉ាងចាស់ដៃ ពីបណ្តាអ្នកលេង អ៊ិនធើណេត

ស្ទើរតែមិនគួរអោយជឿ ៖​ បើយើងងាកក្រឡេកទៅមើលប្រទេសរុស្ស៊ីឯណោះវិញ  ក្រុមក្មេង
ទំនើងមួយក្រុម ត្រូវបានរកអោយឃើញ រងការរិះគន់យ៉ាងចាស់ដៃ ពីបណ្តាអ្នកលេងប្រព័ន្ធ
អ៊ិនធើណេត     ក្រោយពីបានប្រទះឃើញវីដេអូ  ពួកគេលលេងជាមួយនឹងល្បែងគ្រោះថ្នាក់
ពោលគឺ ជិះលេងនៅលើចំពួយ គ្រឿងចក្រចូកដី មួយគ្រឿង ដោយយោងទៅ យកមកចូល
ទៅក្នុងផ្ទៃទឹកបឹង       និង ហោះលើអាកាសជាដើម  នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ម៉េត្រូ ។

ជាការពិត  នៅក្នុងវីដេអូមួយនេះ  គេឃើញមានសម្លេងស្រែក ហ៊ោសប្បាយពីក្រុមមនុស្ស
៣     នាក់   ដែលជាក្មេងជំទង់ឈាមរាវទាំងនោះ  ទាំងមិនដឹងថាខ្លួន ក៏កំពុងតែលេងនឹង
ល្បែងគ្រោះថ្នាក់ ខណៈពេលដែលមានការបញ្ជាយ៉ាងស្ទាត់ជំនាញពីសំណាក់បុគ្គលម្នាក់
ផ្សេងទៀត ទៅលើគ្រឿងចក្រចូកដីមួយនេះ។

គួររំឭកផងដែរថា    វីដេអូមួយនេះ  បន្ទាប់ពីមានការសាយភាយនៅក្នុងប្រព័ន្ធអ៊ិនធើណេត
ហើយនោះ      ក្រុមមនុស្សបានផ្អើលនាំគ្នារិះគន់ជាខ្លាំ   ក៏ព្រោះតែពួកគេព្រហើនហួសក្នុង
ការលេងល្បែងមួយនេះ  ។  ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្ស
នាទាំងអស់គ្នាណា៎ ៖

ចងចាំ ៖ ដាច់ខាត មិនត្រូវយកតម្រាប់តាម ព្រោះថា អាចនឹងនាំហានិភ័យជាប់ខ្លួន

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាននិយមគាំទ្រ មាននៅខាងក្រោម ៖

- ប្រមាញ់បានត្រី  Halibut  ទម្ងន់ដល់ទៅជិត ២៤០ គ.ក អាចនឹង ក្លាយជាបេក្ខភាពថ្មី បំ
បែកឯកទគ្គកម្មពិភពលោក

- ស្រែកផ្អើលសណ្ឋាគារ ខណៈបុគ្គលិកម្នាក់ រកឃើញពស់ ដល់ទៅ ៤០ ក្បាល នៅក្នុង
បន្ទប់សណ្ឋាគារ

- ជេរផ្អើលពេញពិភពអ៊ិនធេត និងដេញចេញពីការងារ ខណៈបុរសបើកឡានក្រុង បើក
ឡានបណ្តើរ កាត់ក្រចកបណ្តើរ (មានវីដេអូ)

ដោយ ៖ ពិសី
ប្រភព ៖ មេត្រូ