CamNews

ភាពយន្ត 

រឿងរន្ធត់ញាប់ញ័ររបស់ Selena Gomez បែកធ្លាយហើយ (Trailer)

រឿងដ៏រន្ធត់ញាប់ញ័រ របស់តារាចម្រៀង បែកបាក់ស្នេហានាង Selena Gomez ហើយក៏ជារឿង
លើកទី ១ក្នុងអាជីពសិល្បៈរបស់នាង បានបញ្ចប់ការថតរួចរាល់ហើយ និងចេញជាវីដេអូរឿង
សាកល្បង ទៅកាន់ពិភពលោក។ 

វីដេអូរឿងសាកល្បង របស់តារាចម្រៀងងាកឆ្វេងទៅ រកការសម្តែងរូបនេះក្រោមចំណងជើងថា
Aftershock ហើយក៏ជារឿងដែលតារាសម្តែងស្រីរូបនេះ ឈានជើងចាកចេញពីគ្រួសារ។ រឿងនេះ
ដែរបានលេចចេញជារូបរាង វិដេអូសាកល្បងនៅលើអ៊ីនធើណេត កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១២
ម្សិលមិញនេះ។ រឿង Aftershock ជារឿងមួយដែលនិពន្ធ ដោយលោក Eli Roth ដែលជាសាច់រឿង
រន្ធត់ញាប់ញ័រ ។

Selena Gomez ធ្វើបទសម្ភាសន៍ជាមួយនឹង MTV បានឲ្យដឹងថា សាច់រឿងនេះ វាគឹអស្ចារ្យណាស់
ហើយវាស្រស់ស្អាតទៀតផង មិនមែនបានន័យថា រឿងនេះស្រស់ស្អាតនោះទេ គឺ ឆាកខាងក្រោយ
របស់សាច់រឿង មានភាពស្រស់ស្អាត តែសាច់រឿង មានមានភាពរន្ធត់ញាប់ញ័រ ។

នាងបានបន្ថែមទៀតថា នាងពិតជាសំណាងល្អ ដែលបានរួមការងារជាមួយនឹង Eli Roth ហើយយើង
ក៏បានក្លាយទៅជាមិត្តភក្តិនឹងគ្នា ។ ពេលខាងមុខ និងសង្ឈឹមថាអាចធ្វើការជាមួយ នឹងគ្នាម្តងទៀត
តាមរយៈសាច់រឿងផ្សេងទៀត។

ទស្សនារឿង Aftershock របស់ Selena Gomez ដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Selena Gomez​ entertainment movie