ប៉ូលីសក្នុងរដ្ឋផ្លរីដាម្នាក់ បាននិយាយថា ស្ត្រីម្នាក់មាន អារម្មណ៍ ខឹងសម្បារបន្ទាប់ពី បុរសម្នាក់បាន
លបចូលផ្ទះ របស់នាងហើយ លួចយក ខោក្នុងនាងមក ពាក់លើក្បាល និងថតរូប ខ្លួនគាត់លេង
ទៀតផង។
ប្រភពព័ត៌មានពីគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសរូបនោះត្រូវ បានប៉ូលីសចាប់ខ្លួន
បន្ទាប់ពីស្ត្រីជាម្ចាស់ផ្ទះ បានទូរស័ព្ទទៅប៉ូលីស ប្រាប់ពីហេតុការណ៍ ដែលបានកើតឡើងនេះ។
បន្ទាប់ពីប្រព្រឹត្តសកម្មភាព មិន សមរម្យដូច្នេះហើយបុរសដែល មានឈ្មោះថា David John Sirko
ក៏បានទុកសំបុត្រស្នេហា មួយច្បាប់ឲ្យនាងផងដែរ។
ស្ត្រីរងគ្រោះ បានរៀបរាប់ថា នេះមិនមែនជាលើកទីមួយទេដែលបុរសនេះធ្វើ ដូច្នេះគាត់តែងតែទូរ
ស័ព្ទ រកនាងនិងមកផ្ទះរបស់នាង ជួនកាលលបចូល នៅលើគ្រែនាងនិង ស្លៀកខោខ្លីទៀតផង។
នាងតែងតែ ស្វែងរកការការពារ ពីសមត្ថកិច្ច។
នារីរងគ្រោះនេះថែមទាំង និយាយទៀតថា នាងមិនដែលផ្តល់ កូនសោរទៅឲ្យ Sirko ទេដូច្នេះបុរស
នេះ កំពុងប្រឈមការចោទប្រកាន់ ពីបទចោរកម្មលួចចូលផ្ទះរបស់គេ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល