CamNews

ប្លែកៗ 

ហាង ហីទ្លែ លក់សម្លៀកបំពាក់ ទាន់សម័យ ត្រូវបានរដ្ឋាភិបាល បង្គាប់អោយដូរឈ្មោះ

ម្ចាស់ហាងសម្លៀកបំពាក់ទាន់សម័យយីហ៊ោ Hitler បានសម្រេចចិត្តថានឹងទំលាក់ឈ្មោះហាង
នេះហើយដូរដាក់ឈ្មោះថ្មីក្រោយពេលមានការតវ៉ាពីសំណាក់ជនជាតិជ្វីប និងរដ្ឋាភិបាល។

ហាង ហីទ្លែ នេះការពិតទៅវាជាហាងលក់សម្លៀកបំពាក់ទាន់សម័យស ស្តាយអាមេរិកាំងប៉ុណ្ណោះ
ប៉ុន្តែអ្វីដែលធ្វើអោយមហាជនប្រតិកម្មនោះគឺថា ហាងនេះបានសរសេរឈ្មោះហាងជា Hitler ថែម
ទាំងមានសញ្ញា Nazi នៅពីលើអក្សរ i ទៀតផង។ ក្រុមជនជាតិ ជ្វីប ប្រចាំប្រទេសឥណ្ឌាបានតវ៉ា
ហើយក៏មានការជួយពីរដ្ឋាភិបាល។ លោក Rajesg Shah ម្ចាស់ភាគហ៊ុនធំក្នុងហាងបានប្រាប់ថា
លោកបានដាក់ឈ្មោះហាងល់កសម្លៀកបំពាក់ទាន់សម័យនិយម នេះថា Hitler ព្រោះគាត់ចង់ធ្វើ
ការរំលឹកដល់ជីតារបស់គាត់ដែល បានទុក Hitler ជាវិរៈបុរសនិងចិញ្ចឹមកូនចៅតាមរបៀប Hitler៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Skynews 

 


Tags: india shop