Concept C ម៉ូដែលម៉ូតូ ថ្មីស្រឡាងដំបូងរបស់ក្រុមហ៊ុន BMW ត្រូវបានក្រុមហ៊ុនសំរេច
ចេញលក់នៅលើទីផ្សារដំបូងនៅកំឡុងខែ វិច្ឆិការ 2011 ខាងមុខនេះហើយ ។
អស់រយៈពេលជិតមួយឆ្នាំគឺក្រោយពេលការតាំងពិពណ៌ម៉ូតូ ពិភពលោកនៅ អ៊ីតាលី
នាខែ វិច្ឆិការ ឆ្នាំទៅ ក្រុមហ៊ុន BMW ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ អាល្លឺម៉ង់
បានកំនត់យកគំរូ យានយន្ត scooter ប្រភេទថ្មីរបស់ខ្លួនដើម្បីលក់នៅលើទីផ្សារអោយ
បានក្នុងកំឡុងខែ វិច្ឆិការ 2011 ខាងមុខនេះ ។ ដើម្បីទាក់ទាញអតិថិជនអោយបានកាន់
តែច្រើន BMW បានបន្ថែមជំរើសជាច្រើនសំរាប់អោយអតិថិជនជ្រើសរើសដោយបាន
បញ្ចូលបច្ចេកវិទ្យា Concept C ទៅក្នុងសមិទ្ធិផលថ្មីរបស់ខ្លួន ។ BMW Concept C នឹង
បង្ហាញខ្លួននៅរយៈពេលដ៏ខ្លីខាងមុខ ។