ក្រុមហ៊ុនអាកាសចរណ៍ និងអវកាសរបស់អង់គ្លេសមួយ ថ្មីៗនេះ បានប្រកាសឧទ្ទេសនាមនូវរូប
ភាពគំរូនៃយន្ដហោះគ្មានបង្អួច ជំនួសមកវិញ គឺវាត្រូវបានបំពាក់ដោយប្រព័ន្ធអេក្រង់ដែលបង្ហាញ
អំពីទិដ្ឋភាពជុំវិញ បញ្ចាំងភាពយន្ដ ពេលកំពុងហោះហើរ។
យោងតាមក្រុមហ៊ុន CPI រូបរាងនៃផ្នែកខាងក្នុងទាំងស្រុងរបស់យន្ដហោះគ្មានបង្អួចនេះ នឹងបំពាក់
ប្រព័ន្ធអេក្រង់ប្រភេទទន់ ដែលមានកម្រិតបង្ហាញរូបភាពគុណភាពខ្ពស់។ ដោយមានអេក្រង់នេះ ភ្ញៀវអាចគយគន់ទិដ្ឋភាពខាងក្រៅជុំវិញយន្ដហោះ ក៏ដូចជាការទស្សនាភាពយន្ដ និងទូរស័ព្ទចេញ
ចូលបែបវីដេអូ។
គំនិតស្ដីអំពីយន្ដហោះគ្មានបង្អួចនេះ ធ្លាប់ត្រូវបានបារាំងប្រកាសកាលពីខែសីហា ប៉ុន្ដែ មិនទាន់
ដឹងថា មានក្រុមហ៊ុនណាខ្លះនឹងមានយន្ដហោះប្រភេទនេះ។ យ៉ាងនេះក្ដី វត្តមានរបស់យន្ដហោះ
គ្មានបង្អួចនេះ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខ។
ក្រុមហ៊ុនអាកាសចរណ៍ និងអាវកាសអាមេរិក Spike មានគម្រោងនឹងធ្វើការហោះហើរល្បឿនលឿន
ឡើងវិញ ពី New York ទៅក្រុង London នាឆ្នាំ ២០១៨ ហើយតាមគម្រោង ជើងហោះហើរទាំងនេះ នឹងបម្រើការដោយយន្ដហោះគ្មានបង្អូចផងដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Today