CamNews

នាវា 

Mary Maersk ក្លាយជាកប៉ាល់ដឹកជំនិញ ធំបំផុត ក្នុងពិភពលោក

Maersk Line គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំបំផុតក្នុងពិភពលោក ដោយមានក្រុម
កប៉ាល់យក្ស សម្រាប់ដឹកជញ្ជូនផ្លូវឆ្ងាយ នៅលើមហាសាគរ។ ថ្មីៗនេះ Maersk Line ក៏បានបន្ត
អះអាងអំពីភាពនាំមុខគេរបស់ខ្លួន ដោយការដាក់ឱ្យដំណើរការកប៉ាល់ដឹកជញ្ជូនកុងតឺន័រធំបំផុត
ក្នុងពិភពលោក មានឈ្មោះថា Mary Maersk ដែលមានសមត្ថភាពដឹកបាន ១៧.៦០០ កុងតឺន័រ
TEU ។

កប៉ាល់ Mary Maersk របស់​ក្រុម​ហ៊ុន Maersk Line


នៅក្នុងដំណើរការលើកដំបូង កប៉ាល់ Mary Maersk បានចាប់ផ្ដើមធ្វើដំណើរចេញពីកំពង់ផែ
Algeciras ប្រទេសអេស្ប៉ាញ ដោយមានដឹក ១៧.៦០៣ កុងតឺន័រ ឆ្ពោះទៅកាន់គោលដៅចុង
ក្រោយ គឺកំពង់ផែ Tanjung Pelepas របស់ម៉ាឡេស៊ី។

អង្គការកំណត់ត្រាពិភពលោក បានទទួលស្គាល់ថា នេះគឺជាកប៉ាល់ដឹកទំនិញ ដែលអាចផ្ទុក
បានចំនួន កុងតឺន័រ ច្រើនបំផុតក្នុងពិភពលោក គិតមកដល់ពេលនេះ។ ទោះជាយ៉ាងនេះក្ដី អ្វី
ដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះ គឺថា ចំនួនកុងតឺន័រទាំងអស់ខាងលើនេះ មិនទាន់គ្រាប់គ្រាន់នៅ
ឡើយ ធៀបនឹងកម្លាំងដ៏ខ្លាំង និងសមត្ថភាពផ្ទុករបស់កប៉ាល់នេះ។

ត្រូវបានផលិត និងដាក់ចុះទឹកនៅរោងចក្រសាងសង់កប៉ាល់ របស់ក្រុមហ៊ុន Daewoo និងមាន
ប្រវែង ៤០០ម៉ែត្រ កប៉ាល់ Mary Maersk នេះ អាចផ្ទុកបានជាអតិមរមា គឺ ១៨.២៧០ កុងតឺន័រ។
ទន្ទឹមនឹងនេះ កុងតឺន័រ ក៏ជាកប៉ាល់ដែលស៊ីប្រេងតិចជាងពាក់កណ្ដាល ធៀបនឹងបណ្ដាកប៉ាល់
រាមច្បងរបស់វា។

អគ្គនាយករបស់ South Europe Liner Operations Cluster លោក Carlos Arias បានឱ្យដឹងថា
ចំនួនទំនិញដែល កប៉ាល់នេះអាចផ្ទុកបាន វាក៏អាស្រ័យទៅលើស្ថានភាពនៃកំពង់ផែនសមុទ្រ ៖
“កំពង់ផែ Algeciras បានត្រៀមខ្លួនជាស្រេចកាលពី ១ឆ្នាំមុន សម្រាប់ដំណើរដឹកជញ្ជូនលើក
ដំបូងរបស់ Mary Maersk”៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ container-mag/youtube