CamNews

យន្តហោះ 

យន្ដហោះដែលមានស្លាបវែងជាងទីលាងបាល់ទាត់ ជិតបង្ហាញខ្លួន

យន្ដហោះធំជាងគេក្នុងពិភពលោក ដែលមានស្លាប់ប្រវែង ១១៧ម៉ែត្រ និងបំពាក់ម៉ាស៊ីន Boeing
747 ចំនួន ៦ នឹងត្រូវហោះហើរសាកល្បង នៅដើមឆ្នាំ ២០១៧ខាងមុខ។

ទំព័រ​ Reuters​ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vulcan Aerospace ដែលដឹកនាំដោយ
មហាសេដ្ឋី Paul Allen ដែលជាសហស្ថាបនិករបស់ Microsoft មានគម្រោងប្រជែងជាមួយបណ្ដា
ក្រុមហ៊ុនអាកាសចរណ៍ដទៃ ដោយការបង្ហោះផ្កាយរណបចេញ​ពីយន្ដហោះធំបំផុតក្នុងលោក
ដែលមានឈ្មោះថា Stratolaunch។

យន្ដហោះធំជាងគេក្នុងពិភពលោក Stratolaunch មានស្លាប់ប្រវែង ១១៧ម៉ែត្រ

ការដំឡើងយន្តហោះ Stratolaunch បានរួចរាល់ចំនួន ៧៦% នៅឯកំពង់ផែអវកាសចរណ៍ ojave,
California អាមេរិក។ តាមគម្រោង យន្តហោះនេះ នឹងត្រូវបានដំឡើងរួចរាល់​នាចុងឆ្នាំ ២០១៦ និងធ្វើការហោះហើរសាកល្បងនៅដើមឆ្នាំ ២០១៧ ហើយ​ដាក់ឱ្យប្រើប្រាស់នៅមុនឆ្នាំ ២០២០។

យន្ដហោះ Stratolaunch មានស្លាបប្រវែង ១១៧ម៉េត្រ ដងខ្លួនប្រវែង ៧២ម៉ែត្រ បំពាក់ដោយ
ម៉ាស៊ីន Boeing 747 ដល់ទៅ៦គ្រឿង។ ល្បឿនជាអតិបរមារបស់យន្តហោះនេះ គឺប្រមាណជា
៨៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ Stratolaunch អាចនាំ​ផ្កាយរណបដែលមានទម្ងន់ ៦.១២៤គីឡូ
ក្រាម ឡើងទៅកាន់គន្លងគោចរ ដែលមានកំពស់ ចាប់ពី ១៨០ទៅ ២.០០០គីឡូម៉ែត្រ។

ទំហំរបស់យន្តហោះ Stratolaunch គឺធំជាង​ច្រើនបើធៀបនឹង​យន្តហោះ​ដឹកទំនិញ H-4 Hercules
ដែលផលិតកាលពីឆ្នាំ​១៩៤៧ និងធំជាងយន្តហោះធំជាងគេក្នុងលោកនាបច្ចុប្បន្ន គឺ Antonov
An-225។ នេះគឺជាយន្តហោះដឹកទំនិញដំបូងគេដែលត្រូវបានផលិតឡើងដើម្បីដឹកយានអវកាស
Buran ឡើងទៅកាន់គន្លងគោចរ។

យន្ដហោះ Stratolaunch ត្រូវបានផលិតឡើងដើម្បីនាំកាំជ្រួចមួយដើម និងអាចផ្ទុកទម្ងន់ឡើង
ដល់ ២៥០.០០០គីឡូក្រាម ស្មើនឹងទម្ងន់​កាំជ្រួច Falcon 9 របស់ SpaceX ។

ប្រែសម្រួល ៖ បុត្រា


Tags: យន្ដហោះ យន្តហោះធំជាងគេក្នុងលោក Stratolaunch