Kawasaki Ninja H2R គឺជាប្រភេទម៉ូតំធំមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីបើកបរនៅលើដងផ្លូវប្រណាំងប៉ុណ្ណោះ ហើយវាមិនត្រូវបានអនុញ្ញាត ឲ្យបើកនៅលើដងផ្លូវធ្វើដំណើរនោះទេ។ ជាក់ស្តែង អ្នកប្រណាំងម៉ូតូឈ្មោះ Kenan Sofuoğlu ទើបតែបង្កើតបានឯកត្តកម្មមួយ ជាមួយនឹងម៉ូតូខាងលើនេះ នៅលើស្ពាន Osman Gazi Bridge (ឈ្មោះហៅផ្សេងមួយទៀតគឺ Izmit Bay Bridge) នៅឯប្រទេស តួគី។ លោក Kenan បានបើកម៉ូតូ Ninja H2R បានដល់កំរិតល្បឿន ៤០០ km/h ពេលដែលបើកលើ ផ្លូវត្រង់ និងប្រើរយះពេលតែ ២៦វិនាទី ប៉ុណ្ណោះ។
ជាក់ស្តែង ផ្លូវហាយវ៉េដែល Kenan Sofuoğlu បើកនោះ ត្រូវបានគេបិទផ្លូវ មិនឲ្យយានយន្តដទៃផ្សេងទៀត ធ្វើចរាចរឡើយ ព្រោះសម្រាប់ម៉ូតូមួយដែលមានកម្លាំងដល់ទៅ ៣០០ hp បើកដល់ល្បឿន អតិបរមា ៤០០ km/h វាមិនមែនជារឿងលេងសើចបាននោះទេ។
មូលហេតុដែលលោក Kenan Sofuoğlu សម្រេចចិត្តបង្កើតឯកត្តកម្ម ជាមួយនឹងម៉ូតូ Ninja H2R នោះដោយសារតែ Kawasaki ធ្លាប់បានបង្ហើបពីក្តីស្រមៃរបស់ពួកគេ នឹថាងមានអ្នកណាម្នាក់ អាចបើកបរបានល្បឿនដល់ ៤០០ km/h ជាមួយនឹងម៉ូតូរបស់គេ។ លោក Kenan Sofuoğlu បានប្រែក្លាយក្តីស្រមៃនោះក្លាយជាការពិតហើយ ហើយនៅលើដងផ្លូវហាយវ៉េ តែម្តង៕
ប្រែសម្រួល៖ មង្គល