CamNews

រថយន្ត 

ដល់ក Prius 2017 មានបញ្ហា ប្រព័ន្ធហ្វ្រាំងចតរថយន្ត Toyota ប្រកាស ប្រមូល ៣៤០,០០០ គ្រឿងទៅវិញ

តូក្យូ ៖ ក្រុមហ៊ុន តូយូតា (Toyota Motor Corp) គូសបញ្ជាក់នៅថ្ងៃពុធនេះ ស្តីពីការហៅត្រលប់មក វិញ (ប្រមូលត្រលប់មកវិញ) នូវរថយន្ត Prius ម៉ូដែល hybrid  ចុងក្រោយបំផុតនៅក្នុងប្រទេស ជប៉ុន ក៏ដូច ជានៅក្រៅប្រទេស ដើម្បីយកមកជួសជុលបញ្ហាហ្វ្រាំងចតរថយន្ត ដែលតួរលេខផ្លូវ ការត្រូវប្រមូលត្រលប់មកវិញនោះគឺមានចំនួនដល់ទៅ ៣៤០,០០០ គ្រឿងមកពីជុំវិញពិភពលោក ។ 


ប្រភពបញ្ជាក់ឲ្យដឹងថា សេចក្តីប្រកាសស្តីពីការប្រមូលត្រលប់មកវិញ នូវរថយន្ត Prius ម៉ូដែល Hybrid ចុងក្រោយបំផុតរបស់ខ្លួននោះ គឺសំដៅទៅលើរថយន្ត Prius ដែលត្រូវបានផលិតឡើងនៅ ចន្លោះខែតុលាឆ្នាំ២០១៥ ដល់ខែតុលាឆ្នាំ២០១៦ ដែលបណ្តាលរថយន្តទាំងនោះប្រឈមនឹងផល ប៉ះពាល់។ Toyota បន្តឲ្យដឹងថា រថយន្ត Prius ប្រមាណ ២១០,០០០គ្រឿងនៅប្រទេសជប៉ុនក៏ដូច ជាប្រមាណ ៩២,០០០គ្រឿង នៅអាមេរិកខាងជើង គឺប្រឈមនឹងផលប៉ះពាល់ដូច្នេះត្រូវហៅ ត្រលប់មកវិញ ក្នុងនោះ ដើម្បីរក្សាឲ្យបាននូវតុល្យភាពសុវត្ថិភាព ក៏មានការប្រមូលត្រលប់មកវិញ ពីតំបន់អឹរ៉ុប អូស្រ្តាលី និងតំបន់មួយចំនួនផ្សេងៗទៀត។ 


ពុំទាន់មានសេចក្តីរាយការណ៍ គ្រោះថ្នាក់ណាមួយ ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធហ្វ្រាំងចតរថយន្ត នៅ ក្នុងប្រទេសជប៉ុននោះទេ ខណៈអ្នកនាំពាក្យឲ្យក្រុមហ៊ុន Toyata បានធ្វើការបដិសេធទៅនឹងមតិ យោបល់ថាមានគ្រោះថ្នាក់បានកើតឡើង ដោយសារតែបញ្ហាមួយនេះ នៅឯបរទេស ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Toyata Pirus Car