CamNews

កំសាន្ត 

វ៉ាង ស្រីណូ ព្រមាន​ឧកញ៉ាម្នាក់​ កុំឲ្យ​តាម​រញ៉េរញ៉ៃ

ភ្នំពេញៈ តារាស្រីសិចស៊ី សម្បូរស្នេហ៍ រូបស្រស់ កញ្ញា វ៉ាង ស្រីណូ ថ្មីៗនេះ បានរំលេចសារមួយ ដោយប្រកាស ជាសាធារណៈនៅលើ Facebook របស់នាង ក្នុងន័យផ្ញើសារ ទៅកន្លង់រាយមាយ មានបំណងចង់ ក្រេបលម្អងផ្កាស្នេហ៍ របស់នាង ដែលមានងារ ជាឧកញ៉ា ត្រូវតែដកខ្លួនចេញ ឲ្យឆ្ងាយពីនាង កុំប្រាថ្នាចង់ស្រវាស្នេហ៍នាងអី ព្រោះវាគ្មានប្រយោជន៍នោះទេ។

នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីរូបស្រស់ មានឈ្មោះល្បី ក្នុងវិថីសិល្បៈ កញ្ញា វ៉ាង ស្រីណូ ត្រូវបានបុរសសម្បូរ ទ្រព្យមានងារជាឧកញ៉ា តាមប្រលោមស្នេហ៍ ព្រោះថាជារឿយៗ តារាស្រីនិយម តុបតែងខ្លួន បញ្ចេញសាច់លើក្រោម រូបនេះ ធ្លាប់បានជំពប់ នឹងព័ត៌មាន បែបនេះ មិនសូវដាច់ទេ។ កាលពីពេលថ្មីៗនេះ តារាស្រីសិចស៊ី វ៉ាង ស្រីណូ ក៏បានសម្ញែងសារ ដោយសរសេរ ជាភាសាខ្មែរ ក្នុងន័យប្រកាសក្តែងៗ ច្រានចោល ស្នេហារបស់ លោកឧកញ៉ាម្នាក់ មានទាំងទ្រព្យសម្បត្តិ និងមានទាំងឋានៈ បុណ្យស័ក្តិ ដោយនាងប្រកែក មិនទទួលស្នេហ៍ថា “ល្មម ល្មម បានហើយ លោកឧកញ៉ាអើយ ! ចង់ប្រាប់ថាកុំ មកក្បែរខ្ញុំទៀត ” ។

តាមរយៈសម្តីទាំងអស់នេះ បានស្តែងឲ្យឃើញ យ៉ាងច្បាស់ថា ការដាក់ពាក្យសុំធ្វើ ជាម្ចាស់បេះដូង របស់ឧកញ៉ាម្នាក់នោះ បានធ្លាក់ដោយ ស្វ័យប្រវត្តិ ដោយបុប្ផារូបស្រស់ ម្នាក់នេះ បានបដិសេធ និងប្រកាសហាម មិនឲ្យបុរសម្នាក់នោះ មករំខាននាងតទៅទៀត ។ ទន្ទឹមជាមួយគ្នានោះ នាពេលកន្លងមក ក៏ធ្លាប់បានលេចឮ ព័ត៌មានខ្សឹបខ្សៀវ បន្តគ្នា ពីមូលហេតុដែលនាងផ្អាក ការងារសិល្បៈ ទៅសម្ងំរស់នៅ ជាមួយភាពហ៊ឺហារ ស៊ីវិល័យ ជិះរថយន្តទំនើបៗ រស់នៅលើវីឡាតម្លៃថ្លៃ ប្រើសម្ភារៈទំនើបៗ ដោយមិនចាំបាច់ ខ្វល់ខ្វាយ ក្នុងការទៅថតក្រោម កម្តៅថ្ងៃ សន្សំប្រាក់ បន្តិចបន្តួចនោះទេ ។

បើតាមប្រភពខ្សឹបខ្សៀវ ខាងលើនេះ បានបង្ហើបឲ្យដឹង បន្តទៀតថា មូលហេតុដែលធ្វើឲ្យ អតីតតារាស្រីល្បី ឈ្មោះ វ៉ាង ស្រីណូ ប្រកាសមិនទទួល ស្នេហ៍ថ្មី ពីអ្នកមានទ្រព្យស្តុកនោះ គឺដោយសារតែ បច្ចុប្បន្ននាង មានម្ចាស់បេះដូងចាំមើល ថែទាំនាង ទំនុកបម្រុង ឲ្យរស់នៅក្នុងជីវភាព សប្បាយ ស៊ីវិល័យគ្រប់គ្រាន់ហើយ។ ទើបធ្វើឲ្យនាង មិនចង់ប្រាថ្នា ស្រវាយកស្នេហាថ្មី ពីកន្លង់ផ្សេង បើទោះជាកន្លង់នោះ ត្រូវបានគេដឹងថា ជាបុរសពោះម៉ាយ សម្បូរដុល្លារទុក ក្រាលដេកក៏ដោយ ។

បើទោះជាយ៉ាងក្រោយពី កញ្ញា វ៉ាង ស្រីណូ ផ្តាច់ខ្លួនពីសិល្បៈ នាងក៏បានព្យាយាម ផ្តាច់ខ្លួន ពីអ្នកសារព័ត៌មាន ទាំងស្រុង ដោយលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ត្រូវបាននាងផ្លាស់ប្តូរ ទាំងអស់។ LookingTODAY ក៏មិនអាចទាក់ទង ទៅនាង ដើម្បីឲ្យនាងបកស្រាយទាក់ទង នឹងការលើកឡើង ខាងលើនេះបានទេ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤នេះ ។ តែទោះជាយ៉ាងណា LookingTODAY រង់ចាំការចេញ មុខបកស្រាយ ពីម្ចាស់សាម៉ីខ្លួន នៅពេលក្រោយ ដោយក្ដីរីករាយ ដើម្បីឲ្យមហាជន អស់ក្ដី សង្ស័យលើរូបនាង ៕

p>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news