តួសម្តែងស្រីរបស់ក្រុមហ៊ុនភាពយន្ត Bollywood ដែលជាជនជាតិឥណ្ឌា គឺនាង
Sherlyn Chopra នឹងក្លាយជាស្រ្តីឥណ្ឌាថតរូបអាក្រាតកាយដំបូងគេបង្អស់ នៅលើទំ
ព័រមុខរបស់ទស្សនាវដ្តី Playboy ។
ទោះបីជាការបោះពុម្ភផ្សាយនូវទស្សនាវដ្តីមួយនេះ ត្រូវបានហាមឃាត់ នៅក្នុងសង្គមប្រទេស
ឥណ្ឌាក៏ដោយ តែវានៅតែអាចរកមើលបាននៅតាមប្រព័ន្ធអ៊ិនធើណែតដដែល ។ គួររំឮកផង
ដែរថា នាង Chopra ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន BBC ផងដែរ ដោយ
នាងបានបញ្ជាក់ថា នាងនឹងមិនធ្វើអោយឧកាសមួយនេះ រំលងទៅដោយឥតប្រយោជន៍នោះ
ទេ ពោលគឺនាងនៅតែបន្តថតរូបអាក្រាតកាយអោយទស្សនាវដ្ត៏ដ៏ល្បី ក្នុងស្រទាប់មិត្តៗយុវ
វ័យដដែល។
លើសពីនេះទៅទៀត បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាបានរាយការណ៍អោយដឹង
ថា មិនបានប៉ុន្មានម៉ោងក្រោយផង រូបថតអាក្រាតកាយរបស់នាងត្រូវ ចែករំលែក ក៏ដូចជា
សាយភាយពាសពេញប្រព័ន្ធអ៊ិនធើណែត ។ តែទោះបីជាមានការចេញផ្សាយនូវរូបអាក្រាត
កាយរបស់តារាសម្តែងស្រីរូបនេះក៏ដោយ ក៏នាងនៅតែបន្តនិយាយ ដោយបានបញ្ជាក់យ៉ាង
ច្បាស់ផងដែរថា ៖ នាងពិតជាមានមោទនភាព ខណៈពេលដែលបានក្លាយជាស្រ្តីឥណ្ឌាដំបូង
គេបង្អស់ ក្នុងការថតរូបទំព័រមុខអោយទស្សនាវដ្តី Playboy ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Diva