CamNews

តន្រ្តី 

Gentleman របស់ Psy ទទួលបានឯត្តទគ្គកម្មថ្មីលើ YouTube

ក្នុងរយះពេលតែ ៤ថ្ងៃប៉ុណ្ណោះ ក្រោយពេលបានបង្ហោះឡើងនៅលើ YouTube, បទចម្រៀងថ្មី
"Gentleman" របស់តារាចម្រៀង Pop កូរ៉េខាងត្បូង Psy ទទួលបានឯត្តទគ្គកម្មថ្មីយ៉ាងងាយស្រួល
នៅលើ Youtube ជាមួយនឹង ជិត ១០៦លាន Views បើគិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ
២០១៣ នេះ។

"Gentleman" នេះគឺជាជោគជ័យថ្មីមួយទៀត បន្ទាប់ពីបទ "Gangnam Style" ដែលបានធ្វើព្យុះធ្វើ
ភ្លៀង ទូទាំងពិភពលោកកាលពីឆ្នាំ ២០១២។

ជាមួយ ១៨,៩លាន Views នៅថ្ងៃបង្ហាញខ្លួន ១៣/០៤/២០១៣, "Gentleman" បានបំបែកឯត្តទគ្គកម្ម
ចំនួនចូលមើលច្រើនបំផុត សំរាប់វីដេអូក្នុងថ្ងៃដំបូងបានបង្ហោះចូល YouTube។ ប្រៀបជាមួយនឹង
ឯត្តទគ្គកម្មពីមុននោះគឺ "Beauty and a Beat" របស់ Justin Bieber និង Nicki Minaj កាលពីថ្ងៃទី
១៣/១០ ឆ្នាំមុន, "Gentleman" មានជ្រើនជាង ៨,៣លាន Views។

នៅក្នុងវីដេអូថ្មីរបស់ខ្លួន, Psy បង្ហាញខ្លួនជាមួយរូបរាងខាងក្រៅ "Brand Nmae Psy": ពាក់វែនតា
មូលៗ និងអាវធំ ហើយថតនៅទីក្រុងសេអ៊ូល។ Gentleman និយាយរៀបរាប់អំពីរឿងបុរសអ្នកមាន
ដ៏ទំនេរម្នាក់ ដែលចូលចិត្តបំផ្លាញពេលវេលា ដោយការលេងរំខានអ្នកដទៃ រហូតដល់បានជួបគូ
អនាគតរបស់ខ្លួន។

កាលពីឆ្នាំមុន Psy បានបំបែកឯត្តទគ្គនៅលើ YouTube ជាមួយបទចម្រៀងក្បាច់រាំសេះ"Gangnam
Style" ដែលទទួលបានការចុចចូលទស្សនាជាង ១ពាន់លាន Views ហើយបច្ចុប្បន្នកំពុងគ្រងតំណែង
ជាវីដេអូដែលត្រូវបានគេចូលទស្សនាច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្ត YouTube៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Psy Gentleman new YouTube record entertainment music star