CamNews

តារា 

សាសា ហាក់ដូចជា កំពុងតែ ឃ្លាតឆ្ងាយ ពីសិល្បៈ

ភ្នំពេញ៖ តារាចម្រៀង របស់ផលិតកម្មថោន កញ្ញា សាសា មួយយរៈចុងក្រោយនេះ ត្រូវបាន
ទស្សនិកជន គ្រប់មជ្ឈានមើលឃើញថា នាងហាក់ដូចជាបាត់ វត្តឈឹងតែម្តងពី វិស័យសិល្បៈ។
ខណៈមុននេះបន្តិច មានព័ត៌មានលេចឭថា នាងចង់ផ្អាកលាឈប់ ពីសិល្បៈដោយមិនដឹងពី
មូលហេតុ ច្បាស់ ។

ក្រុមអ្នកនិយមតាមដានពីតារាសិល្បៈ បាននាំគ្នាលើកជាចម្ងល់ថា ហេតុអីបានជា ក្នុងមួយរយៈ
ពេល ចុងក្រោយពួកមិនសូវ ដែលឃើញតារាច្រៀង ស្រីកញ្ញា សាសា បង្ហាញវត្តមាននៅ ក្នុង
ពិភពសិល្បៈ ឬមួយ ប្រហែលជា សាសា ចង់ផ្អាក់ពីសិល្បៈហើយ មើលទៅ ទើបបានជាមួយ
រយៈនេះ មិនសូវឃើញនាង បង្ហាញ ខ្លួន ដោយមានភាពខុសប្លែកឆ្ងាយ ជាងពេលមុនៗ។

ស្របពេលជាមួយគ្នា និងការបាត់មុខពីសិល្បៈរបស់តារាចម្រៀង ដែលធ្លាប់ល្បីឈ្មោះ កញ្ញា
សាសា នេះដែរ កាលពីពេលថ្មីៗ មកនេះក៏មានព័ត៌មានលេចឭថា សាសា មានបំណងចង់លា
ឈប់ពីវិស័យសិល្បៈ ដូច្នេះ ហើយ ទើបបាន ជាក្នុងមួយរយៈពេលចុងក្រោយនេះនាងមិនសូវ
ជាចេញមុខចេញមាត់ ខ្លាំងដូច ជាពេល មុនៗ ។ ពោលគឺនាង ហាក់ដូចជា ខ្វាយខ្វល់ពីសិល្បៈ
ទៀតនោះឡើយ។

ប្រភពដដែលបានលើកឡើងថា ការបាត់មុខបាត់មាត់ពីសិល្បៈយ៉ាងស្ងាត់ស្ងាមយ៉ាងនេះប្រ
ហែលជា សាសា ស្វែងរកបានទ្រនំថ្មី មួយយ៉ាងសុខស្រួល ក្រៅពីអាជីពសិល្បៈនេះហើយ
មើល៍ទៅ។ ម្យ៉ាងទៀត ពេលនេះនាង ប្រហែលជាកំពុងតែសំងំ សម្លឹងចាប់យកអាជីពថ្មីផ្ទាល់
ខ្លួនផ្សេងពីការងារសិល្បៈក៏ថាបាន ព្រោះចុង ក្រោយ នេះនាងហាក់កំពុងឃ្លាតខ្លួនឆាយពី
សិល្បៈ។

ត្បិតតែមានការបង្ហើបបែបនេះយ៉ាងណាក្តីក៏ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់មួយរយភាគរយ
ថា វាយ៉ាង ម៉េចដែរ ខណៈដែលមិនទាន់មានប្រភពណាមួយបញ្ជាក់ប្រាប់ឱ្យច្បាស់នៅឡើនោះ។

ពាក់ព័ន្ធនឹង ការលើកឡើង ពីមួយទៅមួយនេះដែរLooking TODAY មិនទាន់អាចទំនាក់ទំនងទៅ
តារាស្រីរូប ស្រស់ដែលធ្លាប់មានឈ្មោះបោះសមឡេង កញ្ញា សាសា បាននៅឡើយទេថ្ងៃនេះ។
ទោះបីជាយ៉ាង Looking TODAY នឹងរង់ចាំជាណិច្ចចំពោះការចេញមុខមកបកស្រាយជុំវិញរឿង
នេះពីសំណាក់ កញ្ញា សាសា នៅពេលក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sasa entertainment khmer star singer