CamNews

មិនគួរឲ្យជឿ 

ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិភពលោក

ស្ទើរតែមិនគួរអោយជឿ ៖ សារព័ត៌មានចម្លែកបរទេស     ដឹមីរ័រ​  កាលពីប៉ុន្មានម៉ោងមុននេះ
បានគូសបញ្ជាក់អោយដឹងថា​      លោក​  Macabre  Mark  ត្រូវបានគេពណ៌នាអោយដឹងថា
ជាភ្ញៀវទេសចរផ្នូរខ្មោច មានតែមួយគត់ និងចម្លែកបំផុតលើសកលលោក។

ជាការពិត លោក Macabre Mark បានចំណាយប្រាក់ច្រើនជាង  ៨  ម៉ឺនដុល្លារក្នុងការធ្វើដំ
ណើរអោយដល់បណ្តាផ្នូរខ្មោចតារាល្បីមកពីទូទាំងពិភពលោក ខណៈពេលដែលមកទល់
នឹងបច្ចុប្បន្ននេះ គាត់បានធ្វើដំណើរដល់ផ្នូរខ្មោចតារាល្បីជាង  ២០០  នាក់ហើយ  ដោយ
នៅក្នុងនោះរួមមានដូចជា ផ្នូរខ្មោច Bruce Lee នៅក្រុង Seattle  សហរដ្ឋអាមេរិកជាដើម

លោក Macabre Mark  វ័យ  ៤៨ ឆ្នាំ  បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា  ប្រវត្តិនៃការ
សិក្សារបស់លោក មិនសូវជាល្អណាស់ណានោះទេ  ដូច្នេះហើយ  ករណីធ្វើដំណើរកំសាន្ត
បែបទេសចរណ៍មួយនេះ អាចអោយលោកយល់ដឹងច្រើន ពោលគឺ លោកអាចរៀនពីគ្រប់
មជ្ឈដ្ឋាន និងគ្រប់ទីកន្លែងទាំងអស់ដែលលោកបានទៅដល់។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះលោក Macabre បានធ្វើដំណើរ
មានរយៈចម្ងាយដល់ទៅរាប់ពាន់ ម៉ាយន៍ (Miles) ដោយនៅក្នុងនោះបានឆ្លងកាត់ទ្វីបទាំង
៦ ដោយនៅក្នុងនោះលោកបានទៅដល់ផ្នូរសព  Leon Trotsky  នៅក្រុងម៉ិចសិក ផ្នូរសព
John F Kennedyនៅរដ្ឋ Virginia សហរដ្ឋអាមេរិកក៏ដូចជាអ្នកនយោបាយដ៏មានឥទ្ធិពល
កាលពីអតីតរបស់សាធារណៈរដ្ឋឆែក   Alexander  Dubcek  មានទីតាំងស្ថិតនៅក្នុងក្រុង
Prague ជាដើម  ។   ខាងក្រោមនេះ   គឺជាបញ្ជីឈ្មោះកំពូលមនុស្សល្បីឈ្មោះ  ទាំង ២៥
នាក់ ដែលលោក Macabre បានទៅដល់ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗផ្សេងទៀតមាននៅខាងក្រោម ៖

- បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល
(មានវីដេអូ)

- បេក្ខភាព បុរសមានគីឡូធ្ងន់បំផុតលើលោក សម្រក់ទម្ងន់បានជាង ៣០០ គ.ក រក
ស្នេហឃើញ តាមហ្វេសប៊ុក

- ផ្អើលមើលវីដេអូ  គ្រោះថា្នក់ព្រឺក្បាល   រថយន្តទំនើប  Lamborghini បុកដាច់ខ្លួន មួយ
កំណាត់

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក
- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...
- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...

* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ

ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ


Tags: celebrity GRAVES World Macabre Mark