CamNews

មិនគួរឲ្យជឿ 

បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖​ អត្ថបទសារព័ត៌មាន ក៏ដូចជាវីដេអូសារព័ត៌មានខាងក្រោមនេះ
បានក្លាយជាបេក្ខភាពព័ត៌មាន  ដែលមានអ្នកចូលទស្សនាច្រើនបំផុត  នៅក្នុងគេហទំព័រ
សារព័ត៌មានបរទេស ដេលីម៉ែល មិនត្រឹមតែប៉ុណ្ណោះ ទំព័រសារព័ត៌មានពិភពលោកផ្សេង
ទៀត   ក៏បានចាប់អារម្មណ៍ចុះផ្សាយព័ត៌មានមួយនេះ  នៅលើទំព័រមុខរបស់ខ្លួនផងដែរ
ពោលគឺ   ស្តីពីអត្ថបទសារព័ត៌មាន  ក្រុមគ្រួសារប្រេស៊ីល  មួយគ្រួសារដែលពិតជាហ៊ាន
ហួស ខណៈពេលដែលអនុញ្ញាត អោយក្រុមខ្លាកំណាចធំៗដល់ទៅ ៧  ក្បាលរស់នៅជា
មួយ។

ដោយនៅក្នុងនោះ មានលោក  Ary Borges  ជាមេគ្រួសារផងដែរ   ។   ​ជាការពិត ក្រុម
មនុស្សជាច្រើននៅពេលដែលបានដឹងឭរឿងមួយនេះហើយ ពួកគេបានលាន់មាត់ព្រម
ៗគ្នាថា ហេតុអីក៏ហ៊ានដល់ថ្នាក់នេះ ពិតណាស់ ប្រភេទសត្វមួយនេះ ពិតជាមានគ្រោះ
ថ្នាក់ខ្លាំងណាស់។

ជាមួយនឹងការឆ្លើយតបអ្វីដែលជាចម្ងល់ខាងលើ លោក   Borges   មិនត្រឹមតែមានការ
បញ្ជាក់អះអាងថា ក្រុមគ្រួសារលោកមិនខ្លាចនោះទេ តែមានពេលមួយនោះគាត់ក៏បាន
អនុញ្ញាតអោយយកចៅស្រីទៅជិះលើខ្នងវាលេងថែមទៀតផង។  លោក  Borges បាន
គូសបញ្ជាក់អោយដឹងថា ពិតណាស់  ពួកយើងពិតជាបានដឹងថា  វាគឺជាពូជសត្វដែល
មានគ្រោះថ្នាក់ពិតប្រាកដមែន   តែបើសិនណាយើងបង្ហាញនូវសណ្តានចិត្តល្អ និងការ
គោរពស្រឡាញ់ដាក់វានោះ        វានឹងឆ្លើយតបនូវតម្រូវការរបស់លោកអ្នក  ដោយនឹង
បង្ហាញនូវសកម្មភាពហានិភ័យអ្វីនោះទេ។

គួរបញ្ជាក់ផងដែរថា សមាជិកក្រុមគ្រួសារលោក Borges  ដែលនៅក្នុងនោះរួមមានដូច
ជាកូនប្រុសស្រី ៣ នាក់ ឈ្មោះ Nayara វ័យ ២០ Uyara   វ័យ  ២៣ ឆ្នាំ និង Deusanira
វ័យ ២៤ ឆ្នាំ ពួកគេទាំងអស់គ្នា ក៏មានអន្តរកម្មយ៉ាងជិតស្និទ្ធជាមួយខ្លាកំណាចទាំង ៧
ក្បាល ដែលកំពុងតែរស់នៅក្នុងផ្ទះរបស់ពួកគេផងដែរ។

គួររំឭកផងដែរថា Uraya ដែលត្រូវជាកូនស្រីលោក Borges សព្វថ្ងៃនាងជាគ្រូបង្ខឹកសត្វ
សុនខ   នាងពិតជាសប្បាយចិត្តជាខ្លាំង   នៅពេលដែលបានឃើញកូនស្រីតូចរបស់ខ្លួន
Rayara អាចមានទំនាក់ទំនងជាមួយនឹងពពួកខ្លាទាំងនោះ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា មូលហេតុដែលនាំអោយក្រុមគ្រួសារមួយនេះ បាន
ចាប់ផ្តើមស្រឡាញ់និងចូលចិត្តចិញ្ចឹមសត្វខ្លាកំណាចទាំងនេះ ក៏ព្រោះតែកាលពីអំឡុង
៨ ឆ្នាំមុន លោក Borges   បានជួយសង្គ្រោះសត្វខ្លាពីរក្បាល  ពីកន្លែងលេងសៀកមួយ
កន្លែង យកមកចិញ្ចឹម។ ដោយឡែក មកទល់នឹងខណៈនេះ លោក  Borges ក៏កំពុងតែ
មានគំរោងសាងសង់នៅសួនឧទ្យានតូចល្មមផ្ទាល់ខ្លួនមួយ នៅឯផ្ទះរបស់លោកដោយ
មានទីតាំងនៅជិតក្រុង   Sao Paulo  ប្រទេសប្រស៊ីល  ខណៈពេលដែលមានការហាម
ឃាត់ជារឿយៗ  ពីសំណាក់ក្រុមមន្រ្តីមានសមត្តកិច្ច   ថាគាត់ពិតជាគ្មានច្បាប់ត្រឹមត្រូវ
ក្នុងការអនុញ្ញាតអោយចិញ្ចឹមសត្វទាំងនេះ នៅក្នុងផ្ទះយ៉ាងដូច្នេះនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បេក្ខភាព បុរសមានគីឡូធ្ងន់បំផុតលើលោក សម្រក់ទម្ងន់បានជាង ៣០០ គ.ក រក
ស្នេហឃើញ តាមហ្វេសប៊ុក

- ផ្អើលមើលវីដេអូ  គ្រោះថា្នក់ព្រឺក្បាល   រថយន្តទំនើប  Lamborghini បុកដាច់ខ្លួន មួយ
កំណាត់

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក
- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...
- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...

* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ

ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល


Tags: Daredevil Tigers Brazil granddaughter