ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមជើងយន្តហោះ ត្រូវបានរក
អោយឃើញថា មានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានរកឃើញពស់មួយ
ក្បាល នៅលើយន្តហោះ ខណៈពេលដែលរៀបនឹងធ្វើការហោះហើរ ដែលករណីនេះ ជាចល
ករជំរុញអោយមានការពន្យាពេលហោះហើរ និង ខកដំណើរអស់រយៈពេលពេញមួយយប់
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា ករណីរកឃើញសត្វពស់ខាងលើនេះ ត្រូវបានរកឃើញដោយអ្នកបម្រើ
ការលើយន្តហោះម្នាក់ នៅឯទ្វារចេញចូលមួយកន្លែង ពោលគឺនៅលើយន្តហោះ Qantas
747 ដែលបម្រុងនឹងធ្វើការហោះហើររបស់ខ្លួន ពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ទៅកាន់ទី
ក្រុងតូក្យូ ប្រទេសជប៉ុន។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីដែលបានបង្កជាភាពភ្ញាក់ផ្អើលខាង
លើនេះ បានធ្វើអោយមានការពន្យាពេលក្នុងការហោះហើរ ពោលគឺ ក្រុមមនុស្សដែលជាអ្នក
ធ្វើដំណើរនៅលើយន្តហោះមួយនេះ ត្រូវនៅសម្រាកក្នុងសណ្ឋាគារពេញមួយយប់។
យ៉ាងណាមិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសំណាក់ នាយកដ្ឋានក្រសួងកសិកម្មប្រទេស
អូស្រ្តាលី ពស់មួយក្បាលនេះ ក៏ត្រូវបានគេចាប់បាន និងយកទៅរក្សាទុក។ ផ្ទុយទៅវិញ នា
យកដ្ឋានមួយនេះ ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាពស់ប្រភេទនេះ(Mandarin
rat snake) អាចនឹងមានការលូតលាស់ជាមធ្យមមានប្រវែង ១,២ ម៉ែត្រ ហើយវាត្រូវបានគេ
ចាត់ចូលជាពូជសត្វល្មូនកម្រ ដែលប្រឈមទៅនឹងការផុតពូជ។
ដោយឡែក បើនិយាយពីជើងហោះហើរមួយនេះវិញ ត្រូវបានជំនួសមកវិញ ដោយមានការ
ហោះហើរនាព្រឹកបន្ទាប់ នោះគឺ នាវេលាព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះ។
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក
- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...
- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...
* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ