CamNews

តារា 

នាង Cheer Tikhampohn ប្រកាសថា ខ្លួនកំពុងតែមានស្នេហាហើយ

ថៃ ៖ ថ្មីៗនេះ នាង Cheer Tikhampohn ត្រូវបានព័ត៌មានចុះផ្សាយអំពីទំនាក់ទំនងស្នេហារបស់មហាសេដ្ឋី ២ នាក់គឺលោក Bick Bencharongkul និងលោក Keung Chalermchai ។​ 

ប៉ុន្តែអ្វីដែលអ្នកគាំទ្រចង់បាននោះគឺ ចង់ឲ្យនាង Cheer Tikhampohn សាងស្នេហាជាមួយនិង លោក Toey Pongsakorn ដែលជាដៃគូសាកសមទាំងក្នុងនិងក្រៅសាច់រឿង ។ 

ទទ្ទឹមនឹងនេះផងដែរ នាង Cheer Tikhampohn បាននិយាយថា មិនដូចដែលព័ត៌មានបានចុះផ្សាយនោះទេ ព្រោះខ្លួននិង Hi-So Bick ព្រមទាំងលោក Keung គ្រាន់តែរាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ ។ 

នាង Cheer Tikhampohn ប្រកាសថា ខ្លួនកំពុងតែនិយាយជាមួយនិងមនុស្សប្រុសម្នាក់ ប៉ុន្តែនាងគ្រាន់តែមិនទាន់ចង់បង្ហាញជាសាធារណៈនៅពេលនេះ ព្រោះសុំឲ្យទំនាក់ទំនងរបស់នាងជាក់លាក់ជាងនេះបន្តិចទៀតសិន ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews