Hyundai ជាឈ្មោះម៉ូដែលរថយន្តរបស់ក្រុមហ៊ុន កូរ៉េ ខាងត្បូងនឹងត្រូវដាក់តាំង
ក្នុងកម្មវិធីតាំងពិពណ៌ពាណិជ្ជកម្មរបស់ Hollywood ដែលនឹងធ្វើឡើងនៅ
ថ្ងៃទី 27 ខែ មីនា ខាងមុខនេះ ។ ក្នុងនោះ Hyundai មានខ្សែរ វីដេអូ ចំនួន 9
ដែលនិយាយណែនាំពី គុណសម្បត្តិ និង លក្ខណៈផ្សេងៗរបស់ Hyundai ។
Genesis 2012 ថ្មីរបស់ Hyundai
Hyundai ត្រូវបានដាក់តាំងលើកទី 83 ក្នុងការតាំងពិពណ៌ Oscar ។ នៅក្នុងខ្សែរ វីដេអូ
ពាណិជ្ជកម្មរបស់ខ្លួននោះ មាន ពីរខ្សែរនិយាយពីផលិតផល Elantra និង Genesis ។
ចំពោះរថយន្តម៉ូដែលផ្សេងៗដូចជា Chrysler 300 គឺគ្រាន់តែចូលរួមដើម្បីថតជាមួយ
ក្រុមតារាភាពយន្ត រឿង
The Fighter ប៉ុណ្ណោះ រួចនឹងត្រូវដាក់លក់ភ្លាម
បន្ទាប់ពីចប់កម្មវិធីដើម្បីយកថវិការ ឧបត្ថមដល់កាកបាទក្រហម អាមេរិច ។
Hyundai នឹងស្វែងរកអ្នកមានទេពកោសល្យជើងចាស់ និងមានឈ្មោះល្បីគឺ
លោក Jeff Bridges ដើម្បីជួយផ្សព្វផ្សាយសមិទ្ធិផលរបស់ខ្លួន ។