CamNews

តារា 

ហេតុតែមានប្អូនស្អាតដូចតុក្កតា! តារាល្បីលោក Tono ត្រូវគេយល់ច្រឡំថា សង្សារនឹងគ្នា

តារាថៃ ៖ តារាសម្តែងដែលមានរឿងអាស្រូវមិនចេះចប់ មិនចេះហើយ លោក T's words Wilai ហៅ Tono មានមនុស្សមួយចំនួនធំកំពុងតែមានការយល់ច្រឡំយ៉ាងខ្លាំងថា លោកនិងប្អូនស្រីបង្កើតជាសង្សារនឹងគ្នា​ព្រោះ ហាក់បីដូចជាផ្អែមល្អែមដូចជាគូស្នេហ៍ពិតៗ ។

គួរបញ្ជាក់ឲ្យដឹងថា សូម្បីតែការថតរូប និងសកម្មភាពផ្សេងៗ មើលទៅលោក Tono និងប្អូនស្រីឈ្មោះនាង Saengrawee Kumwilaisuk ក៏ហាក់បីដូចជាស្និទ្ធស្នាលគ្នាខុសពីធម្មតា ជាងគូស្នេហ៍ដទៃទៀតដែរ ។​

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Tono និងនាង Saengrawee Kumwilaisuk គឺជាបងប្អូនម្តាយតែមួយ និងមានមុខមាត់ សម្បុរស្បែក និងរូបរាងស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានទេ​ ។ ដោយហេតុនេះហើយបានជា អ្នកទាំង ២ ត្រូវបានគេយល់ច្រឡំរឿងដ៍ធំបែបនេះ ។ 

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត បងប្អូនទាំង ២ នាក់នេះតែងតែទៅណាមកណាជាមួយគ្នា ស្ទើរគ្រប់ពេល ហើយចូលចិត្តថតបែបកំប្លុកកំប្លែង​និង ផ្អែមល្អែមថែមទៀតផង ៕

-ចុចអាន ៖ តារាសម្តែង Tono និងអតីតភរិយា រងការរិះគន់យ៉ាងពេញទំហឹង ពីរឿងស្នាមសាក់គួរឲ្យសង្ស័យ

-ចុចអាន ៖ តើបុរសវ័យចំណាស់ម្នាក់នេះ ត្រូវជាអ្វីជាមួយអតីតភរិយាលោក Tono បានជាថតស្និទ្ធស្នាលគ្នាយ៉ាងនេះ?











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook