កាលពីថ្ងៃទី ៩ ខែកក្កដា ដែលទើបតែកន្លងទៅថ្មីៗនេះ នៅឯតំបន់អគារ Apartment មួយ នៅ
ទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន បានកើតឡើងហេតុការណ៍មួយគួរឲ្យខ្លោចចិត្ត
មួយ ដែលបានធ្វើឲ្យភ្ញាក់ផ្អើល និងកក្រើកពេញ ប្រទេសចិន។
កាលពីម៉ោង ៩ កន្លះព្រឹក កាមេរ៉ាសុវត្ថិភាពនៃអគារ Apartment ដែលកើតហេតុនោះ បានថត
ជាប់ នូវរូបភាពក្រណាត់មួយដុំដែលមានរុំ ទារកទើបនឹងកើតនៅក្នុងនោះ ត្រូវបានគេចោល
ពីទីខ្ពស់ មកលើដី។ ក្រោយមក មនុស្សមួយចំនួនបានដើរកាត់ ឆ្ងល់ថាជាអ្វីដែរ ប៉ុន្តែមិនចាប់
អារម្មណ៍ និងដើរហួស ដល់ពេលដែលរថយន្ត Porsche មួយគ្រឿងបានមកដល់ និងកិនពីលើ
ក្រណាត់នោះហើយ ទើបអ្នកដំណើរ ឆ្លងកាត់ទីនោះមានការភ្ញាក់ផ្អើលឡើង។ ពេលនោះ ទារក
ដែលទើបនឹងកើតនោះ នៅសល់តែថ្លុកឈាម មើលស្ទើរតែមិនដឹងថាជាអ្វីទៅហើយ។
រឿងដែលមិននឹកស្មាន បន្ទាប់ពីធ្វើការស៊ើបអង្កេតសាកសួរ ជំហានដំបូងរបស់អាជ្ញាធរ គឺម្តាយ
បង្កើតរបស់ទារកនោះតែម្តង ជាអ្នកដែលចោលទារកពីទីខ្ពស់ មកដី បន្ទាប់ពីម្តាយឬស្យាម្នាក់
នេះ សម្រាលទារកអភ័ព្ទ ក្នុងបន្ទប់ទឹករួចមក។
បើតាមសំដីរបស់អ្នកជិតខាង ម្តាយចិត្តអប្រិយម្នាក់នេះ មានត្រកូល Zhang ហើយទើបតែមាន
អាយុ ១៨ឆ្នាំ ជាបុគ្គលិកនៅហាងអ៊ុតសក់មួយ ហើយរស់នៅក្នុងបន្ទប់ Apartment មួយដែល
មានគ្នាដល់ទៅ ៨,៩ នាក់ មានទាំងប្រុស ទាំងស្រី រញ៉ែរញ៉ៃពេញនោះ។
អ្នកជិតខាងទាំងអស់ ពេលត្រូវបានសាកសួរ ពីរឿងហេតុនេះ សុទ្ធតែមានការខឹងសម្បារ នឹង
ម្តាយអប្រិយម្នាក់នោះ ដោយពួកគេនិយាយថាៈ “បង្កើតគេមកហើយ បើគ្មានសមត្ថភាពចិញ្ចឹម
យកគ្នាទៅឲ្យមណ្ឌលក្មេងកំព្រា ចិញ្ចឹមក៏បាន ចាំបាច់អី ត្រុវធ្វើសាហាវយ៉ាងដូច្នេះ?", " បើទោះ
ជាសត្វខ្លា ក៏វាមិនស៊ីកូនឯងដែរ នេះគឺសម្លាប់មនុស្សហើយ ហើយជាកូនខ្លួនឯងទៀត។ យុវវ័យ
ឥឡូវកើតអីអស់ហើយហ្នឹង?” ។
នៅចំពោះមុខ សមត្ថកិច្ចបានចាប់ខ្លួន និងនាំម្តាយអប្រិយនោះទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យ
តាមដាន សុខភាព និងខួរក្បាល ហើយនិងស៊ើបអង្កេតបន្ត៕
ដោយ៖ សិលា
ប្រភព៖ Afamily