CamNews

តារា 

ផ្អើល ហ្វេសប៊ុក តារាចំរៀង មង្គល ទីណា ឈ្លោះប្រកែកនិងប្រើសំដីមិនគួរគប្បី ជាមួយប៉ូលីសចរាចរណ៍

(​ភ្នំពេញ​)៖ តារាចម្រៀង​ប្រចាំ​ក្នុង​ផលិតកម្ម ថោ​ន លោក មង្គល ទីណា នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ បាន​ផ្ទុះ​កំហឹង​ជាមួយ​មន្ត្រីប៉ូលិស ចរាចរ​នៅតាម​ដងផ្លូវ​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​អ្នកលេង Facebook ថត​បង្ហោះ​ចែកចាយ​តៗ​គ្នា ពេញ​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​មួយ​នេះ ។

​តាមរយៈ​វិដេអូ​ឃ្លីប​ដែល​មានរយៈ​៣០ វិនាទី គេ​បាន​ឃើញ តារាចម្រៀង មង្គល ទីណា ម្ចាស់បទ «ស្វាគ្រវីលីអូ» រូបនេះ បង្ហាញ​កាយវិកា​ច្រងេងច្រងាង ដាក់​សមត្ថកិច្ច និង​បាន​ចង្អុលមុខ​សមត្ថកិច្ច ទាំង​មាន​កំហឹង​ក្នុង​ខ្លួន ពេល​សមត្ថកិច្ច​ឃាត់​រថយន្ត​សួរនាំ និង​ផាកពិន័យ ។ ក្នុងនោះ​គេ​បាន​ស្ដាប់​ឮ​លោក មង្គល ទីណា ស្រែកសួរ​សមត្ថកិច្ច​ថា «​តើ​ខ្ញុំ​ខុស​អី ម្ដេច​បាន​ជា​មិន​ឲ្យទៅ​..? គេ​គ្រប់គ្នា​មក​បាន ហេតុ​អី​ខ្ញុំ​មក​មិនបាន ពូ​ឯង​ផាក​តែ​ខ្ញុំ​មួយ​ហ្នឹង​.?

​ចង់ដឹងថា លោក មង្គល ទីណា បាន​និយាយ​ខ្លះទៀត សូម​ទស្សនា​ជាមួយ ទំព័រកំសាន្តយើងខ្ញុំ៖​


help share and comment Lo Ko...

Posted by YaNo Zii on Tuesday, 15 December 2015


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Mong kol tina Star news local news