CamNews

គ្រោះថ្នាក់ 

អាយុ ១៤ឆ្នាំសោះ លួចរថយន្ត​បើកដឹក​គូស្នេហ៍ អាយុ ១២ឆ្នាំ ដើរលេង អកុសល​ជួប​គ្រោះថ្នាក់ ស្លាប់​ខាងស្រី

(កាណា​ដា)៖ គួរឲ្យភ្ញាក់ផ្អើលមែន ដែលក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ក្លាយជាចោរលួចរថយន្តមួយគ្រឿង បើកទៅដឹកមិត្តស្រីអាយុ​១២ឆ្នាំដើរលេង រួចរហូតជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យគូស្នេហ៍ក្មេងខ្ចីត្រូវ ស្លាប់យ៉ាងអណោចអធ័ម។

ហេតុការណ៍នេះ កើតឡើងនៅផ្លូវ Hurontario រដ្ឋ Ontario ប្រទេសកាណាដា ក្មេងប្រុសបង្កហេតុមិនត្រូវ​បានស្គាល់ អត្តសញ្ញាណទេ ដោយនៅថ្ងៃកើតហេតុ គេបានលួចរថយន្តមួយគ្រឿង ម៉ាក Toyota SUV ដែលមានតម្លៃជាង ៥ពាន់ដុល្លារ ពីតំបន់មួយទៅដឹកក្មេងស្រី ជាដៃ​គូដើរ​កំសាន្ត តែអកុសល ក៏បើកមិនប្រយ័ត្ន ក៏ទៅបុករនាំងផ្លូវ ​​ចូលកន្លែងបោះជំរំមួយ បណ្តាលឲ្យរថយន្តខូច​ខាតទាំងស្រុង។

ចំណែកក្មេងស្រីក៏ស្លាប់ នៅកន្លែងកើត​ហេតុ ប៉ុន្តែក្មេងប្រុសមិនគ្រោះថ្នាក់ ដល់ជីវិតទេហើយកំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីរពេទ្យមុននឹងត្រូវប៉ូលិសសួរចម្លើយ ព្រោះគេជាប់ពាក់ព័ន្ធ នឹងករណីជាច្រើន ដូចជាបើកបរដោយការធ្វេសប្រហែស បណ្តាលឲ្យមនុស្សស្លាប់ គ្មានប័ណ្ណបើកបរ និងចោរ​កម្មផងដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Canada Wildfire Int news Hot news