Boss Hoss ជាក្រុមហ៊ុនផលិតទោចក្រយានយន្តមួយដ៏ធំនៅលើពិភពលោកដែល
ក្រុមហ៊ុននេះមានទីតាំងនៅ សហរដ្ឋអាមេរិច ។ ក្រុមហ៊ុននេះបានចាប់ផ្តើមឡើងពី
ឆ្នាំ 1990 ដោយ Monte Warne រួមជាមួយរោងចក្រ Dyersburg នៅ bang Tennessee។
Boss Hoss មិនត្រឹមតែមានកំលាំងខ្លាំងប៉ុណ្ណោះទេ គឺវាធ្វើអោយអ្នកដែលបើកបរមាន
អារម្មណ៍ថាប្លែក ខុសពីម៉ូតូប្រភេទផ្សេងៗ ។ នៅកំឡុងឆ្នាំ 90 នៃ គ.ស ប្រភេទ
Chevrolet ZZ4 350ci (5.700cc) បានក្លាយជាគំរូទូទៅសំរាប់ Boss Hoss ។ កំលាំង ZZ4
នេះបង្កើតឡើងដោយលោក Chevrolet មានចំណុះ 335 សេស 6000 ជុំក្នុងមួយនាទី ។
ក្រុមហ៊ុននេះក៏មានគំរោងបង្កើតនូវ ប្រភេទម៉ូតូម៉ាកផ្សេងៗដែលអាចមានកំលាំងធំ
ជាងនេះទៀតដែលមានចំណុះរហូតដល់ 385 សេស ។
នៅឆ្នាំ 2000 Boss Hoss បានផលិតម៉ូតូមួយប្រភេទ ដែលជាប្រភេទ 502ci (8.200cc)
មានកំលាំងរហូត 502 សេស មានឈ្មោះថា Stud Hoss ហើយវាក៏បានក្លាយជាម៉ូដ
ដ៏ពេញនិយមសំរាប់យុវជនស្ទាវៗ អាមេរិច ។
ដោយឡែកនៅវៀតណាមក៏មាន Boss Hoss ចំនួនពីរគ្រឿងផងដែរ ដែលមួយគ្រឿង
ប្រភេទ5.700cc នៅឯទីក្រុងហាណូយ និង មួយប្រភេទទៀតគឺ 8.200cc ម្ចាស់នៅទី
ក្រុង ហូជីមិញ ។