យោងតាមទ្រឹស្ដីមួយ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ព្រះយ៉េស៊ូ នឹងត្រលប់មកផែនដី ហើយ
មនុស្សនឹងប្រឈមមុខទៅនឹងថ្ងៃអវសាននៃផែនដី។
Nora Roth ដែលជាអ្នកជំនាញខាងបង្កើតកម្មវិធីកុំព្យូទ័រ កាន់សាសនាគ្រីស្ទ បានឱ្យដឹងថា ខ្លួន
បានធ្វើការសិក្សាស្រាវជ្រាវ និងរកឃើញថា ថ្ងៃអវសាននៃផែនដីនឹងកើតឡើងនៅចុងឆ្នាំ ២០១៦
នេះ។ ពេលនោះ ផែនដីនឹងមិនមានមនុស្សរស់នៅក្នុងរយៈពេល ១.០០០ឆ្នាំ។
អ្នកស្រី Nora Roth បានប្រកាសអំពីការរកឃើញរបស់ខ្លួនអំពីថ្ងៃអវសាននៃផែនដី នៅក្នុងអត្ថបទ
ដែលមានចំណងជើងថា "2016 The Time of the End" នៅលើគេហទំព័ររបស់ខ្លួនដែលមាន
ឈ្មោះថា MarkBeast។
អ្នកស្រី Nora Roth សង្កត់ធ្ងន់ថា “នៅរដូវស្លឹកឈើជ្រុះ ឆ្នាំ ២០១៦ បណ្ដាទោសកំហុសក្នុង រយៈ
ពេល ៦.០០០ឆ្នាំនៅលើផែនដីនឹងត្រូវបញ្ចប់។ល។ ព្រះយេស៊ូនឹងត្រលប់មក ដើម្បីនាំមនុស្ស
របស់ទ្រង់ឡើងទៅស្ថានសួគ៌។ ក្រោយមក ផែនដីនឹងគ្មានអ្វីរស់នៅក្នុងរយៈពេល ១.០០០ឆ្នាំ”។
លទ្ធផលនៃការគន់គូររបស់អ្នកស្រី Nora Roth ដើម្បីបញ្ចេញនូវទ្រឹស្ដីខាងលើអំពីថ្ងៃអវសាននៃ
ផែនដីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកស្រីបានធ្វើការសិក្សាស្រាវជ្រាវទៅលើគម្ពីរ Daniel ដែល
និយាយអំពីរឿងរ៉ាវរបស់ជនជាតិជ្វីហ្វ ដែលត្រូវបង្ខំឱ្យទៅកាន់ Babylon។
នេះមិនមែនជាលើកដំបូងនោះទេ ដែលគេឃើញមានទ្រឹស្ដី ដែលអះអាងថា ថ្ងៃអវសាននៃផែនដី
នឹងកើតឡើងនៅក្នុងឆ្នាំ ២០១៦ នៅពេលព្រះយេស៊ូវិលត្រលប់មកវិញ។ មុននេះ ក៏មានទ្រឹស្ដីមួយ
ដែលនិយាយថាផែនដីនឹងត្រូវបំផ្លាញនៅក្នុងខែកក្កដាឆ្នាំ ២០១៦។ ប៉ុន្តែ ផែនដីនៅតែមានសេចក្ដី
សុខ ហើយមិនមានសញ្ញាណាដែលបង្ហាញថា ជីវិតរបស់មនុស្សត្រូវបានគំរាម៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail