កំសាន្ត ៖ នាង YaYa Urassaya Sperbund បានចុះកុងត្រារឿងដំបូងជាមួយក្រុមហ៊ុន GDH ជាលើកដំបូងក្នុង រឿង “បងប្រុសកំពូលកូរ” ដែលនឹងចាក់បញ្ចាំង ថ្ងៃទី ២១ មិថុនា ខាងមុខនេះហើយ (មានវីដេអូ)
ត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ អ្នកគាំទ្ររឿងថៃបែបមនោសញ្ចេតនាលាយឡំនឹងសំណើច នឹងត្រូវបានទទួលចំណីអារម្មណ៍ដ៏អស្ចារ្យ ដែលនោះគឺជារឿងធំបំផុតប្រចាំឆ្នាំរបស់ប្រទេសថៃ។
"Brother of the Year" ដែលមានការចូលរួមសម្តែងដោយ កញ្ញា YaYa Urassaya Sperbund ប្រហែលជាមានកិត្តិសព្ទតិចតួចក្នុងការសម្តែង ក៏ប៉ុន្តែតារាម៉ូដែល និងតួសម្តែងស្រី ដែលជាកូនកាត់ថៃ-ន័រវែសរូបនេះ មានកេរ្ត៍ឈ្មោះល្បីយ៉ាងធំធេងក្នុងពិភពម៉ូដែល ទន្ទឹមនឹងនេះដែរ តួសម្តែងប្រុស ដែលជាកូនកាត់ថៃ-សិង្ហបុរី-បារាំង នោះគឺ Sunny Suwanmethanon ក៏ទទួលបានកេរ្ត៍ឈ្មោះល្បីយ៉ាងខ្លាំង ក៏ព្រោះតែគេធ្លាប់សម្តែងរឿងជាច្រើនដូចជា "I Fine.. Thank You.. Love You", "Heart Attack" និង "Mr. Hurt"។កញ្ញា YaYa ក៏បានប្រាប់ថាកញ្ញាសប្បាយចិត្តមែនទែនដែលអាចធ្វើការជាមួយនឹងក្រុមហ៊ុន GDH ជាលើកដំបូងហើយក៏ជារឿងកុនខ្នាតធំប្រចាំប្រទេសថៃផងដែរ។
"Brother of the Year" នឹងចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី21 ខែមិថុនានេះតទៅ ហើយ ។
ដូច្នេះអ្នកគាំទ្ររឿងថៃទាំងអស់ ត្រៀមខ្លួន និងចូលរួមគាំទ្ររឿង "Brother of the Year" មាននៅតែរោងភាពយន្ត លេជេន និង ប្រ៉ាស៊ីនេផ្លេចតែប៉ុណ្ណោះ នាថ្ងៃទី 21 ខែមិថុនា ខាងមុខនេះទាំងអស់គ្នា!
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited