CamNews

តារា 

អតីតមិត្តស្រីរបស់ Justin Lee វិលចូលសិល្បះវិញ ក្រោយពេលលេច វីដេអូនិងរូបស្រាត

ក្រោយពេលដែលរូបថតស្រាតរបស់ Maggie Wu តារាចិនតៃវ៉ាន់ ត្រូវបានគេល្បីពេញ អ៊ីនធើណែត
ព្រោះ Justin Lee រួចមកនោះនាងបានគេចមុខពីអ្នក កាសែតនិងសាធារណៈជនជាង ២ ខែតែយ៉ាង
ណាគេឃើញនាង Maggie កំពុងតែល្បីថានឹងត្រលប់មកវិញជាមួយនឹងខ្សែភាពយន្តថ្មីដែលនឹងមាន
ចំណងជើងថា Heaven Show គេទាំងអស់គ្នាកំពុងតែគិតថានាងនឹងមានមុខក្នុងសិល្បះវិញជាមិន
ខាន។

នាងត្រូវបានមនុស្សជាច្រើនបានកាន់ជើងថា នាងមិនមែនជាអ្នកខុសនោះទេ ព្រោះតែអំពើលាមក
របស់Justin Lee ទើបបណ្ដាលអោយនាងក្លាយជាជនរងគ្រោះហើយក៏មានមនុស្សជាច្រើនផងដែរ
ដែលបានអំពាវនាវសុំអោយមនុស្សដទៃកុំមើលងាយមើលថោកនាងអី។

តាមរយៈការខិតខំរបស់នាងបានធ្វើអោយមានមនុស្សជាច្រើនបានដាក់ឈ្មោះនាងថាជា Strong
Woman, On and Off Screen ដែលជានារីខ្លាំងទាំងក្នុងការសម្ដែង និងក្រៅឆាកសម្ដែងព្រោះទោះ
ជាមានរឿងអាក្រក់យ៉ាងណាក៏នាងមិនព្រមចុះចាញ់ដែរ។ ខ្សែភាពយន្ត Heaven Show និងមាន
ការចូលរួមសម្ដែងពីតារាល្បីៗដូចជា Tu Yi តារាចិនដីគោក និងតារាកូរ៉េនាង Han Ji Hye ជាដើម។

តែយ៉ាងណានាងក៏បានប្រាប់ពីជំហររបស់នាងដែរថា Justin និងនាងធ្លាប់ស្រលាញ់គ្នាជាហេតុនាំ
អោយនាងនឹងមិនប្ដឹងបុរសម្នាក់នេះនោះទេ ទោះបីជាគេធ្លាប់ធ្វើខុសក្ដី តែយ៉ាងណា Justin Lee
ក៏កំពុងតែញុំាំបាយក្រហមក្នុងគុកទៅហើយ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars


Tags: justin lee sex taiwan star entetainment