CamNews

យល់ដឹង 

ធ្លាយរបកគំហើញ មិត្តប្រុស ២នាក់ ក្នុងចំណោម៥នាក់ លួចលាក់ ទៅស៊ីក្រៅ ដែលអាចចម្លង មេរោគ ដល់មិត្តស្រីខ្លួន

យល់ដឹង ៖ តួរលេខនៃយុវបុរស ដែលបានស្វែងរកសេវាផ្លូវភេទនោះ គឺមានការកើនឡើង ខណៈ និន្នាការនេះ នាំឲ្យបណ្តាអ្នកសិក្សានិងស្រាវជ្រាវមានការព្រួយបារម្ភពីការប្រើប្រាស់ស្រោមអនាម័យ មិនបានត្រឹមត្រូវ ដែលអាចនាំមកនូវការចម្លងរោគដល់ យុវបុរសខ្លួនឯងផ្ទាល់ ក៏ដូចជា ចម្លងរោគទៅ ដល់មិត្តស្រីរបស់ខ្លួន បន្ទាប់ពីលួចលាក់ទៅស៊ីក្រៅ ។ 

ការសិក្សាស្រាវជ្រាវលើកដំបូងបំផុត ពាក់ព័ន្ធនឹងយុវបុរសនៅសឹង្ហបុរី ដែលបានចំនាយថ្លៃទៅរក សេវាផ្លូវភេទនេះ រកឲ្យឃើញថា ក្នុងយុវបុរសពេញកម្លាំង ២ រូប​ក្នុងចំណោម ៥រូប បានចំណាយ ថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកសេវាផ្លូវភេទ។ កិច្ចសម្ភាសន៍ផ្ឡូវការមួយ ត្រូវបានក្រុមអ្នកសិក្សាស្រាវ ជ្រាវធ្វើឡើង ក្នុងចំណោមយុវបុរស ៣០០នាក់ ដែលមានអាយុចន្លោះពី ១៦ ទៅ ១៩ ឆ្នាំ អំឡុងឆ្នាំ ២០០៩-២០១៤ ដែលក្រុម បុរសទាំង ៣០០នាក់នោះ ធ្លាប់បានទៅស្វែងរកសេវាព្យាបាលការចម្លង រោគនៅឯគ្លីនីកជំនាញរបស់រដ្ឋាភិបាល ប្រទេសសឹង្ហបុរី ពោល ក្រុមបុរសទាំងអស់នេះ បានទៅកាន់ គ្លីនីក Department of Sexually Transmitted Infections Control (DSC) Clinic ផ្ទាល់តែម្តង ខណៈកិច្ចសម្ភាសន៍រកអោយឃើញថា ១៥% បានស្វែងរកសេវាផ្លូវភេទ ជាមួយនឹងស្រីពេស្យាចារ្យ ។ 



សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា សាស្ត្រាចារ្យ Wong Mee Lian កំពុងតែធ្វើការរួមគ្នាជាមួយនឹង បេក្ខភាពសាស្ត្រាចារ្យផ្សេងទៀតដែលរួមមានដូចជា សាស្រ្តាចារ្យ Roy Chan និងវេជ្ជបណ្ឌិតជំនាញ លោក Martin Chio ទាំងអស់គ្នាមកពីគ្លីនីក Department of Sexually Transmitted Infections Control (DSC) Clinic បានអញ្ជើញបេក្ខភាព យុវបុរសថ្មីៗពីក្នុងគ្លឺនីកឲ្យចូលរួមក្នុងការសិក្សាស្រាវជ្រាវរបស់ ខ្លួនជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។


 

ជាការពិត ក្រុមវេជ្ជបណ្ឌិត ចង់ធ្វើការស្វែងយល់ពីប្រវត្តិរូបរបស់ពួកគេក៏ដូចជាឥរិយាបថរបស់ពួកគេ ដែលអាចនាំមកនូវហានិភ័យខ្ពស់​នៃការឆ្លងរោគ ខណៈគោលចម្បងនៃការស្រាវជ្រាវនោះគឺស្វែងរក វិធីសាស្រ្តនៃការកាត់បន្ថយអាត្រាឆ្លងជម្ងឺក្នុងចំណោមយុវវ័យ ។ ពិតណាស់ បើយោងតាមសម្តី សាស្ត្រាចារ្យ Wong ឲ្យដឹងថា តួរលេខក្រុមយុវបុរស ដែលបានស្វែងរកសេវាផ្លូវភេទនោះ គឺមាន សារៈសំខាន់ជាទីបំផុត។ នេះគឺជាការព្រួយបារម្ភសុខភាពសាធារណៈ ខណៈក្រុមនារីបម្រើសេវាកម្ម ផ្លូវភេទគឺជាប្រភពនៃការចម្លងរោគ ខណៈ ៣០ភាគរយ នៃក្រុមបុរសដែលបានទៅស្វែងរកសេវាផ្លូវ ភេទចន្លោះពីឆ្នាំ ២០០៩-២០១៤នោះ ឲ្យដឹងថា ពួកគេមិនបានប្រើប្រាស់ស្រោមអនាម័យ គ្រប់ពេល ពេកនោះទេ នៅពេលដែលលួចទៅស៊ីក្រៅ ។ ខណៈប្រធានបទនេះហើយ គឺជាចំនុចដ៏រស៊ើប ដែល ជាការព្រួយបារម្ភខ្លាំង អាចនាំមកនូវការចម្លងរោគទៅកាន់មិត្តស្រីរបស់ពួកគេ ដែលមិនដឹងអីនោះ ក្រោយពីមិត្តប្រុសរបស់ខ្លួនលួចទៅស៊ីក្រៅ ។ ពិតណាស់ ក្រុមមនុស្សដែលឆ្លងរោគ ភ្លាមៗ ពុំទាន់ មានអាការៈរោគសញ្ញាឆ្លងអ្វីនោះទេ ដូច្នេះពួកគេអាចទៅរួមភេទជាមួយនឹងដៃគូដទៃៗទៀត ជាពិសេសមិត្តស្រីរបស់ខ្លួន ឈានទៅចម្លងរោគដោយមិនដឹងខ្លួន ៕




ប្រែសម្រួល ៖ តារា


ប្រភព ៖ news.asiaone


Tags: singapore asia sex boy