CamNews

តន្រ្តី 

តារា​ចម្រៀង Nicky Wu ប្រ​កាស​រៀប​ការជា​មួយ នាង Cecilia Liu លើ​ទឹក​ដី កោះ​បាលី ក្រោយ​​ចុះ​អេ​តា​ស៊ី​.

(តៃវ៉ាន់)៖ តារាចម្រៀងតៃវ៉ាន់ Nicky Wu ដែលពេលនេះ លោកមានវ័យ៤៥ឆ្នាំ ទៅហើយ ប៉ុន្តែលោកនៅតែទាក់ទាញ ប្រជាប្រិយភាពពីអ្នកគាំទ្រខ្លាំងដដែល ហើយថ្មីៗនេះ តារាចម្រៀងរូបនេះ បានប្រកាសថា លោកនឹងរៀបការជាផ្លូវការ ជាមួយតារាស្រីជនជាតិចិន គឺនាង Cecilia Liu លើកោះបាលី ទឹកដីឥណ្ឌូនេស៊ី នាខែក្រោយ ទោះបីជាកន្លងមក ពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍ នឹងគ្នាក្នុងឆ្នាំ២០១៥ រួចហើយក្តី។

ភ្ញៀវប្រមាណ១០០នាក់ ដែលជិតស្និទ្ធប៉ុណ្ណោះ នឹងត្រូវបានអញ្ជើញឲ្យចូលរួម ពិធីដ៏វិសេសនេះ ដូចជាមិត្តភក្តិ អ្នករួមអាជីព និងសមាជិកគ្រួសារ។ ទោះបីយ៉ាងណា ក៏តារាប្រុសតៃវ៉ាន់ម្នាក់នេះ រងការរិះគន់តាមបណ្តាញសង្គម ពាក់ព័ន្ធនឹងការមិនបង្ហាញមុខ គូដណ្តឹងជាមួយនឹងចិញ្ចៀនភ្ជាប់ពាក្យ កំឡុងពេលសុំរៀបការឡើយ។ ប្រភពព័ត៌មានឲ្យដឹងថា គូស្នេហ៍ទាំងពីរ បានជួបគ្នា ខណៈពេលថតខ្សែភាពយន្តមួយ កាលពីឆ្នាំ២០១១ ប៉ុន្តែទំនាក់ទំនងស្នេហា របស់ពួកគេទើបតែកើតឡើង ជាងមួយឆ្នាំប៉ុណ្ណោះ រហូតដល់ថ្ងៃដែលអ្នកទាំងពីរ ព្រមចាប់ដៃសាងអនាគតជីវិត ជាមួយគ្នា៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី