(បរទេស)៖ ស្ត្រីម្នាក់ដោយហេតុថា ចង់សងសឹកអ្នកដែលលួចទឹកដោះគោកូនរបស់នាង នៅឯកន្លែងធ្វើការពេក ធ្វើឲ្យនាងនឹកឃើញវិធីមួយ ដោយច្របាច់ទឹកដោះខ្លួនឯង ទុកក្នុងដបទឹកដោះគោរបស់កូនវិញ ចង់ដឹងថាតើមានចោរលួចយកវាទៀតឬទេ។
ស្ត្រីមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នាងទុកទឹកដោះគោ សម្រាប់កូននៅក្នុងទូទឹកកក ឯកន្លែងធ្វើការ ហើយតែងតែបាត់ ដូច្នេះនាងសម្រេចចិត្តដាក់ទឹក ដោះខ្លួនឯង ចូលដបទឹកដោះគោវិញ ដោយសរសេរអក្សរបិតលើដបនោះ ដើម្បីឲ្យចោរដែលពូកែលួចដឹងពីអ្វីថា គេបានយកទៅផឹកលាយជាមួយកាហ្វេនោះ ជាទឹកដោះនាង។
ដបទឹកដោះគោ ដែលផ្ទុកទៅដោយទឹកដោះស្ត្រីជាម្តាយនេះ ត្រូវបានគេយកទៅបង្ហោះ លើបណ្តាញសង្គមផងដែរ ហើយយើងមិនដឹងថា លោកចោរនៅតែ លួចយកវាទៅផឹកទៀត ឬយ៉ាងណាទេ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី