យោងទៅតាមផ្នែកពាណិជកម្ម ក្រុមហ៊ុន Nissan បានគិតទៅដល់ការផលិតឡានដែលដើរ
ដោយអគ្គិសនី នៅចុងឆ្នាំ ២០១៣។ ក្រុមហ៊ុនកំពុង ធ្វើការសាកល្បងបច្ចេកវិទ្យាអគ្គិសនី
របស់ NV200ដែលជាម៉ូដែលសំរាប់ដឹកទំនិញ។
រថយន្ត NV200 ដើរដោយថាមពលអាគុយលីចូម ២៤ គីឡូវ៉ាត់ម៉ោង ដែលបង្កើតបាននូវភ្លើង
AC៨០ គីឡូវ៉ាត់ វិលដោយម៉ូទ័រដែលមានកំលាំង ១០៧ សេស និង លឿនជុំ ២០៧ lb-ft។
ក្រុមហ៊ុនបាននិយាយថា ការប្រើប្រាស់អគ្គិសនី ពិតជាមានសារៈសំខាន់ក្នុងការដឹកទំនិញ
ដែលវាមិនបញ្ចេញផ្សែងពុលឡើយនៅពេល ឡានដឹកទំនិញចូលដល់អគារណាមួយនោះ។
ផលិតផលត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតនៅក្នុងរោងចក្រ នៅ Barcelona ប្រទេស
អេស៉្បាញឆ្នាំក្រោយ៕
ដោយ៖ រិនដូ
ប្រភព៖ autoweek