CamNews

ភាពយន្ត 

ខ្សែភាពយន្ត Hollywood ខ្នាតធំ រឿង “Maze Runner: The Death Cure“ ​កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តនេះ

កំសាន្ត ៖ " Maze Runner: The Death Cure " គឺជាភាគចុងក្រោយនៃខ្សែភាពយន្ត “The Maze Runner”។ ​ទស្សនិកជនប្រាកដជាធ្លាប់បានទស្សនា រឿង “The Maze Runner” និង ”Maze Runner: The Scorch Trails” ដែលជារឿងប្រភេទវាយដំ និងមានគ្រប់សកម្មភាព។

កាលពីវគ្គមុនៗនិយាយអំពីការចាប់ផ្តើមដំបូងនៃការចាប់ឃុំខ្លួន Thomas និងក្មេងៗដ៏ទៃទៀតដាក់នៅក្នុងព្រៃ ដែលគ្មានអ្នកណាស្គាល់ក្រោមការគ្រប់គ្រងរបស់ អង្គការមួយដែលមានឈ្មោះថា “W.C.K.D” ពួកគេចាប់ក្មេងៗទាំងនោះរួមទាំង Thomas ដើម្បីធ្វើការពិសោធន៍រកថ្នាំព្យាបាលជំងឺអាសន្នន៍រោគមួយប្រភេទ។

ក្រុមពួកក្មេងៗដែលដឹកនាំដោយ Thomas និងមិត្តភក្តិរបស់គេ Gladers បានព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីរកផ្លូវចេញពីព្រៃដ៏ធំនោះ ទីបំផុតក៏បាននាំពួកគេដល់កន្លែងមួយដែលមានឈ្មោះថា “Scorch” កន្លែងដែលមានឩបសគ្គច្រើនជាងវគ្គមុនទៅទៀត។​ ទីបំផុតក្រុមរបស់ពួកគេក៏បានរកឃើញទីកន្លែងរបស់អង្គការ “W.C.K.D” ​ហើយក៏បានដឹងអំពីផែនការរបស់អង្គនោះដែលមានទៅលើពួកគេ។

តែទោះជាយ៉ាងណាចុងក្រោយ Minho ដែលជាមិត្តភ័ក្ភជិតដិតរបស់ Thomas ក៏បានត្រូវចាប់ខ្លួនដោយអង្គការ “W.C.K.D”​។ ចង់ដឹងថាវគ្គចុងក្រោយនេះ Thomas និងមិត្តភ័ក្ភដទៃទៀតរបស់គេអាចជួយសង្រ្គោះ Minho ពីកន្តាប់ដៃរបស់អង្គការ“W.C.K.D”​ដែលរឺទេ? កុំភ្លេចចូលរួមទស្សនារឿង​ “Maze Runner: The Death Cure” ទាំងអស់គ្នាដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ2D/3D/4DX/Atmos។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article The Maze Runner