CamNews

តារា 

តារាល្បីទាំង ៧ ដួង របស់ប្រទេសថៃ ត្រលប់ទៅជាក្រុមសាមគ្គី ដូចពីមុន

ថៃ ៖ Gang Lom គឺជាក្រុមរបស់តារាសម្តែងថៃ របស់ស្ថានីយ៍ទូរទស្សន៍ ដែលមានសមាជិកចំនួន ៧ នាក់ ដូចជា Boy Pakorn, Margie Rasri, Mint Chalida, Yaya Urassaya, Nadech Kugimiya, Mark Prin និងនាង Kimmy Kimberley ។

ក្រុមមួយនេះត្រូវបានគេដឹងថា បែកបាក់ចាប់តាំងពី Mark និង Mint ឈ្លោះគ្នា កាលពីឆ្នាំ ២០១៤ ប៉ុន្តែពេលនេះអ្នកគាំទ្រសប្បាយចិត្តក្រៃលែង ក្រោយពីបានឃើញ តារាល្បីទាំង ៧ ដួង របស់ប្រទេសថៃ ត្រលប់ទៅជាក្រុមសាមគ្គី ដូចពីមុន ។ 

ការត្រលប់ជួបជុំរបស់តារាប្រុសស្រីចំនួន ៧ ដួងនេះ បានធ្វើឲ្យ Fans សប្បាយចិត្តយ៉ាងខ្លាំង ហើយក៏សង្ឃឹមថា Mark និង Mint ត្រលប់ធ្វើជាមិត្តនឹងគ្នា ដូចកាលពីអតីតកាល ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Kimberly Mark prin