CamNews

តារា 

កែខ្ទេចអស់!ដំបូងឡើយស្មានកែតែច្រមុះ ឥលូវនេះកែមុខអក្សរ V ទៀត មើលធី សុវណ្ណថា សឹងតែមិនស្គាល់(វីដេអូ)

ព័ត៌មានកំសាន្ត ៖ ប្រជាជននៅស្រុកខ្មែរទាំងអស់ប្រហែលបានដឹងរួចមកហើយថា មួយរយៈក្រោយមកនេះ កញ្ញា ធីសុវណ្ណថា បានហោះទៅកាន់ប្រទេសកូរ៉េ ដើម្បីវះកាត់កែសម្ជស្ស ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត នាងមិនបានទៅវះកាត់កែតែចម្រុះនោះទេ ពោលគឺនាងវះកាត់តែមុខរបស់នាងឲ្យចេញជាទម្រង់អក្សរ V ទៀតផង ។ 

ដោយយោងតាមការបង្ហោះរបស់កញ្ញា​ ធី សុវណ្ណថា និងមន្ទីរពេទ្យវះកាត់កែសម្ផស្ស ID Plastic Surgery Hospital Korea បានឲ្យដឹងថា មុខរបស់នាងនិងចម្រុះនៅហើមនៅឡើយទេ ដូច្នេះហើយមានទទ្ទឹងរង់ចាំឲ្យពេលវេលាមកដល់ទើបអាចវាយតម្លៃបាន ។ នៅក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា អ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា ដល់ពេលកែមុខមាត់តែបែបនេះទៅ សឹងតែមិនស្គាល់ទៅហើយ ។ បើចង់ដឹងថាមុខមាត់មានលក្ខណៈខុសប្លែកពីមុនដល់កម្រិតណា សូមទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕

-ចុចអាន ៖ កញ្ញា ធីសុវណ្ណថា ដឹកដៃគូស្នេហ៍ទៅលេងកន្លែងពិសេសមួយ ក្រោយសន្យាស្រលាញ់គ្នាដល់ដង្ហើមចុងក្រោយ







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Thy sovantha