ថៃ ៖ នៅថ្ងៃទី ២២ ខែវិឆ្ឆិកា នេះ តួប្រុសក្នុងរឿង "Rak nakara" បានធ្វើពិធីបំបួស សម្រាប់សងគុណអ្នកមានគុណរបស់ខ្លួន ឃើញថាមានតាំងពីអ្នកគាំទ្រ តារាសម្តែងល្បីៗ និងមិត្តភក្តិ ក្រុមគ្រួសារជាច្រើន ចូលរួមយ៉ាងច្រើនកុះករតែម្តង ។
យោងតាមគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងនឹងធ្វើការបំបួសរយៈពេលប្រហែលជា ២ សប្តាហ៍ទៅមួយខែ ។ ចំណែកតារាល្បីដែលចូលរួមនៅក្នុងបំបួសគឺមានដូចជានាង Margie rasri និងអនាគតស្វាមីគឺលោក Pok Chirathivat, រួមច្បងគឺនាង Anne Thongprasom និងមិត្តស្រីបណ្តូលចិត្តរបស់លោក Mark prin ផ្ទាល់គឺនាង Kimberly និងមានតារាផ្សេងៗទៀតចូលរួមផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar