CamNews

តារា 

នេះហើយជាមូលហេតុដែលធ្វើឲ្យ Margie rasri ស្អប់ស្វាមីរបស់នាង នៅពេលជួបគ្នាដំបូង

ថៃ ៖ កាលពីថ្ងៃទី​ ២៣ គូស្នេហ៍ដែលថ្ងៃដឹកដៃគ្នាចូលរោងការគឺនាង Margie rasri និងអនាគតស្វាមីរបស់ខ្លួន គឺ លោក Pok Chirathivat ត្រូវបានអញ្ជើញជាភ្ញៀវកត្តិយសក្នុងកម្មវិធី ""3Zaap" ជាមួយនឹងគ្នា ។ 


នាង Margie សារភាពថា នៅពេលដែលពួកគេជួបគ្នាជាលើកដំបូង ខ្លួនស្អប់អនាគតស្វាមីណាស់ ព្រោះមុខដូចអ្នកជក់ថ្នាំ​ ហើយសាក់ពេញខ្លួនទៀត ។ បន្ទាប់ពីនោះមកនាងបានដឹងថា Pok Chirathivat មុខបាក់ និងស្គម គឺដោយសារតែគាត់ខិតខំប្រឹងរៀននិងធ្វើការនៅក្នុងពេលតែមួយ ដូច្នេះហើយទើបលោកមិនសូវមានពេលវេលាសម្រាកច្រើន ។ 


តួស្រីក្នុងរឿង "កម្លាំងអាគមន៍ជ្រែកស្នេហ៍" និងអនាគតស្វាមីសេដ្ឋី បានចាប់ផ្តើមជិតដិតជាមួយគ្នា កាន់តែច្រើនឡើង នៅពេលដែល Pok Chirathivat សូមនាងឲ្យជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន ហើយពួកគេក៏ចាប់ផ្តើមឆាតរកគ្នាជាញឹកញយ រហូតដល់ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Margie rasri Pok Chirathivat