CamNews

តារា 

តារាសម្តែងប្រុស របស់កូរ៉េខាងត្បូង គ្រោះថ្នាក់ចរាចរណ៍ស្លាប់

បើយោងតាមប្រភពសារព័ត៌មាន Asiaone ដែលបានចេញផ្សាយកាលពីព្រឹកមិញនេះបាន
អោយ
ដឹងថា តារាសម្តែងប្រុសរបស់ប្រទេសកូរ៉េខាងត្បូងគឺលោក  Lee Seung-kyu ​បាន
ស្លាប់បាត់បង់
ជីវិត បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍បានអោយដឹងថា លោក Lee បានជួបឧបទ្ទេវហេតុ
គ្រោះថ្នាក់ចរាចរណ៍នេះ  ខណៈពេលដែលគាត់កំពុងបើកបរ  ហើយមូលហេតុ  ដែលបានបណ្តាល
អោយគាត់ស្លាប់នោះ គឺថា មកពីក្បាលរបស់គាត់បានប៉ះទង្គិចខ្លាំងពេក។


      លោក  Lee Seung-kyu ដែលជាតារាសម្តែងប្រុសរបស់កូរ៉េខាងត្បូង នឹងមានវ័យ 30 ឆ្នាំ

លើសពីនេះទៅទៀតបើយោងតាមរបាយការណ៍របស់សារព័ត៌មានមួយនេះ ក៏បានបញ្ជាក់អោយដឹង
ថា តារាសម្តែងប្រុសជនជាតិកូរ៉េខាងត្បូង នឹងមានវ៨យ 30 ឆ្នាំរូបនេះ បានប្រឡូកចូលក្នុងវិស័យសិ
ល្បៈចាប់តាំងពីឆ្នាំ 2000 មកម៉្លេះ ដែលក្រោយៗមក ក៏បានចូលរួមក្នុងការសម្តែងនូវខ្សែភាពយន្តផង
ដែរ ដែលនៅក្នុងនោះ រួមមានរឿង ៖ "Queen Seondeok" នឹង "Yi San" ជាដើម។

គួររំឮកផងដែរថា  គ្រោះថ្នាក់ចរាចរណ៍របស់តារាសម្តែងប្រុសរូបនេះ​   គឺជាគ្រោះថ្នាក់ចរាចរណ៍ចុង
ក្រោយគេបង្អស់  ចាប់តាំងពី  ឆ្នាំ 2008 មក   ពោលគឺ កាលពីឆ្នាំ 2008 ក៏មានគ្រោះថ្នាក់ចរាចរណ៍
រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតផងដែរ គឺតារាសម្តែងប្រុសដែលមានឈ្មោះថា Kang Dae-sung ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Asiaone


Tags: international news strange entertainment star