មនុស្សជាច្រើននៅលើពិភពលោកយើងនេះចូលចិត្តផឹកកាហ្វេ តែក៏មានមនុស្សមួយចំនួន មិនចូលចិត្តផងដែរ។ សារធាតុនៅក្នុងគ្រាប់កាហ្វេ មួយគ្រាប់ៗ គឺពោរពេញទៅដោយសារធាតុដែលជួយដល់សុខភាពមនុស្ស ដែលសារធាតុទាំងនោះ អាចជួយដល់សុខភាពរបស់មនុស្សដូចជាៈ
1, ជួយការពារបេះដូងៈ ការផឹកកាហ្វេ ពី 1-3 កែវក្នុងមួយថ្ងៃគឺធ្វើអោយបេះដូងរបស់អ្នកខ្លាំងជាអ្នក ដែលមិនធ្លាប់ផឹកទាល់តែសោះ ។ ហើយអ្នកស្រាវជ្រាវបានប្រាប់អោយដឹងថា កាហ្វេមានសារធាតុ ប្រឆាំងនឹងអុក្សីដកម្ម ច្រើនជាង ផ្លែប្លូបឺរីទៅទៀត។ ដែលការផឹកកាហ្វេធ្វើអោយ សំពាធឈាមលើនឹង បេះដូងលោតញាប់ តែក្រោមមក គឺធ្វើអោយសំពាធឈាមធ្លាក់ចុះ វិញនិងមានអារម្មណ៏ធម្មតា។
2, កាហ្វេជួយដល់ជំងឺទឹកនោមផ្អែមៈ វាគឺជាការពិត អ្នកដែលផឹកកាហ្វេចាប់ពី 4 ពែងឡើងទៅរៀងរាល់ ថ្ងៃ ឱកាសនៃការកើតទឹកនោមផ្អែមគឺមានកំរិតទាប នេះបើតាមការស្រាវជ្រាវ។
3, ការពារមហារីកថ្លើមៈ តាមការសិក្សាមួយទៀត ដែលធ្វើការវិភាគ ដោយសិស្ស9 នាក់បានអោយដឹង ថា ការផឹកកាហ្វេច្រើនជា 2 ពែងរៀងរាល់ថ្ងៃ ជួយកាត់បន្ថយបញ្ហា មហារីកថ្លើមដល់ទៅ 43%។
4, ជំរុញអោយខួរក្បាលដើរលឿនៈ ការផឹកកាហ្វេ ពី 1-5 ពែងរៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយជំងឺ វិកលចរិត និងជំងឺផ្សេងទៀតដែលទាក់ទង់ទៅនឹងខួរក្បាល។ ហើយសារធាតុ ប្រឆាំងនឹងអុក្សីដកម្ម នៅក្នុងកាហ្វេជួយការពារ និងធ្វើអោយខួរក្បាលដំណើរការបានល្អ។
5, ជួយពេលអ្នកឈឺក្បាលៈ ទោះបីជាការដែលកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ធ្វើអោយអ្នកបាត់ ឈឺក្បាល មើលទៅមិនសូវច្បាស់ ប៉ុន្តែអ្នកវិទ្យាសាស្រ្ត ដឹងយ៉ាងច្បាស់ថា កាហ្វអ៊ីនដែលមាន នៅក្នុងកាហ្វេ ជំរុញការធ្វើការរបស់ ខួរក្បាល និងជួយកាត់បន្ថយសំពាធនៃការឈឺក្បាល។