(ហ្វីលីពីន)៖ បុរសជនជាតិហ្វីលីពីនម្នាក់ ត្រូវបានមិត្តភក្តិសម្លាប់ បន្ទាប់ពីកើតជម្លោះ ព្រោះតែល្បែងហ្គេមមួយឈ្មោះថា« Defense of the Ancients» ឬ «DOTA» ។ ជនសង្ស័យឈ្មោះ Mark Pascual ត្រូវបានប៉ូលិស Laoag កំពុងតាមចាប់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ ពីបទឃាតកម្មក្រោយពីចាក់សម្លាប់ជនរងគ្រោះ អាយុ២៥ឆ្នាំឈ្មោះ Ferdinand Madamba Jr. ដែលត្រូវជាមិត្តភក្តិនឹងគ្នា។
តាមហេតុការណ៍ឲ្យដឹងថា នៅថ្ងៃកើតហេតុ អ្នកទាំងពីរកំពុងលេងហ្គេម DOTA តាមអ៉ីនធឺណេតដូចគ្នា តែពេលនោះមិនដឹងថា មានអ្វីកើតឡើងធ្វើឲ្យពួកគេកើតជម្លោះហើយ Madamba ក៏បានដាល់ Pascual មួយដៃ។ ចំណែក Pascual បានទាញកាំបិតចេញមករួចចាក់ Madamba វិញចំក និងពោះ។ មួយសន្ទុះក្រោយ បងប្រុសជនរងគ្រោះ ក៏បានមកដល់និងបានឃើញប្អូនប្រុសដេកក្នុងថ្លុកឈាម រួចក៏ដាច់ខ្យល់ស្លាប់ រីឯជនដៃដល់ រត់គេចបាត់ទៅហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង