CamNews

តារា 

ធម្មតាៗស្អាតណាស់ទៅហើយ! ដល់ពេលតែងខ្លួនក្នុងថ្ងៃ Anniversary ៥ ឆ្នាំនាង Kimberly កាន់តែកប់ម៉ង!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបស្រស់នាង Kimberly ដែលជាមិត្តស្រីបណ្តូលចិត្តរបស់លោក Mark prin ត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីគំរប់ខួប ៥ ឆ្នាំរបស់ Sushi den ឬ អាចហៅម្យ៉ាងទៀតថា Sushi den 5th Anniversary កាលពីថ្ងៃទី​ ២២ ខែកុម្ភៈនេះ ។ 

ជាទូទៅមហាជនប្រហែលជាបានស្គាល់រួចមកហើយថា តារាល្បីលំដាប់ជួរមុខរបស់ប្រទេសថៃ នាង Kimberly គឺមិនត្រឹមតែជាកូនកាត់អាល្លឺម៉ងទេ ប៉ុន្តែនាងថែមទាំងរូបរាង និងកំពស់ស្រស់ស្អាតខ្លាំងទៀតផង ។ 

ដោយយោងតាមរបាយការណ៏ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា បានលើកសរសើរចំពោះការតុបតែងមុខនិងការស្លៀកពាក់របស់ នាង Kimberly យ៉ាងខ្លាំងដោយលើកឡើងថា​ ធម្មតាៗស្អាតណាស់ទៅហើយ ដល់ពេលតែងខ្លួនក្នុងថ្ងៃ Anniversary ៥ ឆ្នាំទៀតកាន់តែកប់ម៉ងតែម្តង ។ បើចង់ដឹងថា តួស្រីក្នុងរឿង "ស្នេហាអនឡាញ" រូបនេះស្រស់ស្អាតដល់កម្រិតណា សូមទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕

 









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Kimberly Mark prin