CamNews

យល់ដឹង 

រូបមន្តកំពូល ថែរក្សាធ្មេញ ឱ្យសភ្លឺរលោង ដោយធម្មជាតិ

ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នក នូវវិធីធម្មជាតិងាយៗ មួយចំនួន អាចថែរក្សាធ្មេញរបស់
លោកអ្នក ឱ្យសភ្លឺរលោងបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកស្លឹកដើមដង្កៀបក្តាម ៦ ទៅ ៧ស្លឹក កិនឱ្យម៉ដ្ឋ លាយជាមួយនឹងម្ស៉ៅសំបក
ក្រូច ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើធ្មេញ ទុករយៈពេល ១៥នាទី
រួចលាងសម្អាតធ្មេញចេញជាមួយនឹងទឹកធម្មតាជាការស្រេច។ 

វិធីទី២៖ សូមយកម្ស៉ៅ baking soda លាយជាមួយនឹងទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចលាបនៅ
លើធ្មេញ ទុករយៈពេល ៣នាទី បន្ទាប់មក ខ្ពុរទឹកក្នុងមាត់ លាងសម្អាតធ្មេញចេញ ជាការស្រេច។
សូមថែរក្សាធ្មេញតាមវិធីនេះ ជារៀងរាល់យប់ មុនចូលគេ៕ 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda